Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់ សម្រាប់ទាំងអស់គ្នាក្នុងវដ្តនៃទឹក

ភ្នំពេញ ៖ សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៧ បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញការវិវត្តជឿនលឿននៃបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធនៃប្រទេសកម្ពុជា និងជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, រួមជាមួយសមភាគីជប៉ុន ដោយប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធប្រមាណ៣០០នាក់ មកពីប្រទេសទាំងពីរ។

សិក្ខាសាលាបានផ្តោតលើយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពវដ្តនៃទឹក ដែលកាន់តែមានសារៈសំខាន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលបង្កហានិភ័យនៃការខ្វះទឹក និងហានិភ័យនៃទឹកជំនន់។ សិក្ខាសាលាក៏មានការតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗ ទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ, ការចែករំលែកចំណេះដឹង និងឱកាសផ្គូផ្គង់អាជីវកម្មផងដែរ។

ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វេទិកានេះជាស្ពានមួយដើម្បីដឹកជញ្ជូនបទពិសោធ ចំណេះដឹងស្តីពីទឹកស្អាត និងអនាម័យ ហើយក៏ជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និងប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែលឿន និងល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×