ខេត្តកំពង់ចាម:” ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗត្រូវប្រមូលទុកដាក់សំរាមឲ្យបានត្រឹមត្រូវនាំមកនូវសុខភាពល្អក្នុងគ្រួសារក៏ដូចជាសង្គមជាតិ” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមរស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។ការលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នៅ
ទីលានទុកដាក់សំរាមមានលក្ខណៈស្តង់ដារទំនើបសង់នៅលើផ្ទៃដីប្រមាណជិត២០ហិកតានៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម ក្រោមកម្ចីធនាគារADB ត្រូវបានស្ថាបនារួចរាល់និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយធ្វើឡើងនាព្រឹកថ្ងៃទី២៤ធ្នូឆ្នាំ២០២៤។ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋមន្ត្រីរាជការរាប់រយនាក់ទៀតផង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ដោយមើលឃើញបរិមាណសំរាមមានការកើតឡើងជាប្រចាំថ្ងៃនៅក្នុងខេត្តកំពង់ចាម ដែលធ្វើឲ្យទីលានទុកដាក់សំរាមបច្ចុប្បន្នមិនអាចធានាបាននូវការទុកដាក់សំរាមប្រកបដោយសុវត្ថិភាពនិងចីរភាព។ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងពាក់ព័ន្ធក្នុងការដោះស្រាយផលប៉ះពាល់ដល់បរិស្ថានក្នុងន័យដំណើរប្រទេសជាតិឆ្ពោះទៅរកបរិស្ថានរូបវ័ននិងធម្មជាតិប្រកបដោយសុខដុមភាពភាពធន់បរិយាបន្ន សម្រាប់ការរស់នៅប្រកបដោយផាសុខភាពទើបរាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនបានជ្រើសរើសយកខេត្តកំពង់ចាមអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលបានសម្រេចសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្របតាមស្តង់ដារបច្ចេកទេសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។គម្រោងនេះត្រូវបានសាងសង់រយៈពេល១៧ ខែគិតចាប់ពីថ្ងៃទី៥ខែមករា ឆ្នាំ២០២៤។ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណជាង១៨ ហិកតា ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។ដោយក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។
ទន្ទឹមនិងសមិទ្ធិផលមានតម្លៃដ៏មហាសាលដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់នាព្រឹកនេះ ខេត្តកំពង់ចាមក៏មានសមិទ្ធផលធំៗពីរទៀតដែលនឹងបម្រើឲ្យវិស័យបរិស្ថានអនាម័យផងដែរនិងការលើកស្ទួយសារភ័ណ្ឌភាពខេត្តផងគឺទីមួយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងមានប្រវែង៤៣០០ម៉ែត្រ
ស្ថានីយ៍បូមចំនួន៤កន្លែង ស្ថានីយ៍បូមទឹកភ្លៀងមួយកន្លែងនិងស្ថានីយបូមទឹកកខ្វក់ចំនួន៣កន្លែងសាងសង់ប្រព័ន្ធលោកកខ្វក់ប្រវែង៨៦គីឡូម៉ែត្រសម្រាប់ប្រមូលទឹកស្អុយតាមផ្ទះនិងអគារការិយាល័យផ្សេងៗ។
ឧត្តមរស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនតំណាងឯកឧត្តមប៉េង ពោធិនា រដ្ឋមន្រ្តីក្រសួងសាធារណការ មានប្រសាសន៍ឱ្យដឹងដែរថា តាមពិតទៅសំរាម ត្រូវបានអ្នកខ្លះរកស៊ីរហូតដល់ក្លាយជាសេដ្ឋីដូចជានៅប្រទេសចិនមានស្ត្រីម្នាក់គាត់បានប្រមូលទិញសម្រាមនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប ដើម្បីយកមកកែច្នៃធ្វើជាក្រដាសសម្រាប់ប្រើប្រាស់ ជាមួយនោះក៏មានការងារឲ្យប្រជាពលរដ្ឋធ្វើហើយគាត់បានក្លាយជាសេដ្ឋីនីទៀតផង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការមានប្រសាសន៍បញ្ជាក់ថា មានអ្នកខ្លះឆ្ងល់ថាកន្លែងប្រារព្ធពិធីសម្ពោធនេះដែលមើលទៅស្អាតតាមពិតគឺជាទីលានទុកដាក់សំរាម
។ជាមួយនោះក្នុងនាមរដ្ឋមន្ត្រីក្រសួងសាធារណការសូមអំពាវនាវដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ប្រសិនណាបើយើងទុក្ខមិនបានត្រឹមត្រូវនិងនាំឲ្យពលរដ្ឋឆ្លងជំងឺដោយសារតែកត្តាបរិស្ថានមិនល្អ។ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីគឺមានការយកចិត្តទុកដាក់។លើបញ្ហាកាកសំណល់ដែលមាននៅតាមរាជធានីខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ជាមួយនោះក៏មានការទាក់ទងទៅនឹងស្ថាប័នយូរច្រើនដើម្បីទាមទារឲ្យមានកិច្ចសហការល្អក្នុងការទុកដាក់សំរាម។ដើម្បីឲ្យមានបរិស្ថានស្អាតគឺយើងត្រូវផ្ដើមចេញពីក្រុមគ្រួសារនីមួយៗនៅក្នុងសហគមន៍ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសំរាម ។ជាមួយនោះរូបលោកសូមកោតសរសើរដល់ក្រុមហ៊ុនដែលបានកសាងទីលានចាក់សំរាមនៅឃុំកោះការស្រុកកំពង់សៀមនេះតាមកូកាត្រូវប្រើពេលវេលា១៧ខែតែក្រុមហ៊ុនបានខិតខំរហូតដល់សាងសង់រួចរាល់មុនផែនការទៅទៀត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី