Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំង​អធិការដ្ឋាន​នគរបាលស្រុកបសេដ្ឋ បើកប្រតិបត្ដិការ​ស្រាវជ្រាវ​ឃាត់មុខសញ្ញា​គ្រឿងញៀន​មានកាំបិតក្វាង​ អាវុធខ្លីវែង២ដើម​

កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័​ក ព.ស. ២៥​៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២​០២​៤​ ដោយអនុវត្ដបទបញ្ជាដ៏មុឹងម៉ាត់​លោក​ឧត្តមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​និងដឹកនាំ​ផ្ទាល់​ពីលោកវរសេនី​យ៍ឯក​ ចន​ សុភីត​ អធិការ​ នគរបាលស្រុកបសេដ្ឋ​ កំលាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបា​ល​ស្រុក​បសេដ្ឋ​បាន​បើកប្រតិប​ត្ដិការ​ស្រាវជ្រាវ​ករណី​មុខ​សញ្ញា​គ្រឿ​ងញៀន​ខុសច្បាប់​នៅចំ​ណុច​កញ្ចុះដីឡូតិ័ទំនេរ​មួយកន្លែង​ ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក​ ស្រុកបសេ​ដ្ឋ​ ខេត្តកំពង់ស្ពឺ ។

នៅវេលាម៉ោង​១០:៥០នាទី​ កំលាំងបានឃាត់មុខសញ្ញាចំនួ​ន​០២នាក់​រក​ឃើ​ញ​វត្ថុតាង​អាវុធ​កែឆ្នៃ​ខ្លី​ -វែង​ ចំនួន​២ដើម​ និងវត្ថុតាង​មួយចំនួន​ទៀត​ ជនសង្ស័យ​ ០២នាក់​ ៖​ ១/ជនសង្ស័យ​ឈ្មោះ ប៉ុម រ៉ា​ ហៅ ស្នា ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ ២/ជនសង្ស័យ​ឈ្មោះ ប៊ូ សុភាន់​ ភេទប្រុស​ អាយុ៣៥ឆ្នាំ។​

សមត្ថកិច្ច​ដកហូតវត្ថុតាង​​រួមមាន​ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន​០២​កញ្ចប់(ធំ១កញ្ចប់តូច​១កញ្ចប់)-ក្រដាសប្រាក់​ប្រភេទ​ដុ​ល្លា​ស​ហ​រ​ដ្ឋអាមេរិក​ចំនួន៧,០០០​ដុ​ល្លារ​(ប្រាំពីរពាន់)មិនដឹងថាសុទ្ធឬ​ក្លែងក្លាយ-ប្រាក់រៀល​ ៥០០,០០០​៛(ប្រាំសែន​រៀល​-ទូរស៍ព្ទដៃ០១​គ្រឿ​ង​-ដាវ​០១​ដើម​-អាវុធវៃងកែ​ច្នៃប្រភេទប្រេើហ្គាស០១ដើម​ ទិញពី​ក្រៅប្រ​ទេ​ស​-អាវុធខ្លីកែច្នៃប្រ​ភេទប្រេី​ហ្គាស​០១​ដើម​-បង់កាំភ្លើងខ្លី​ ចំនួន០២-គ្រាប់ កាំភ្លើង​ ប្រភេទ​ចំរុះ​ចំនួន០៤គ្រាប់-កាំបិត​ក្វាវ០១​ដើ​ម​ -កំប៉ុងហ្គាសស​ម្រាប់បញ្ចូលអាវុ​ធកែច្នៃ០១កំប៉ុង-​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន​០១​គ្រឿង-ម៉ូតូម៉ាក​ហុ​ងដា​C125 ពណ័​ខ្មៅ សេរីឆ្នាំ២០​២​៤​ ស្លាក​លេខកំពង់ស្ពឺ 1Z-7372​០១គ្រឿ​ង-ថង់ផ្លាស់ស្ទិកសម្រាប់ច្រកសារធា​តុគ្រឿងញៀនមួយ​ចំនួ​ន នឹងឧប​ករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ករណីខាងលើ​កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានកំពុងដំណើរការនីតិវិធី​ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាន​ន​គរបាល​ខេត្ត​ ចាត់ការតាមនិតិវិធីបន្ដ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×