សេះបង្កង់ជាអម្បូរសត្វស៊ីស្មៅជាអាហារ ស្លូត ប៉ុន្តែហេតុអ្វីបានជាពេលកូនរបស់វាកើតមក វាបែរជាមានទង្វើកាចសាហាវពុំខុសអ្វីនឹងពួកសត្វកំណាច ស៊ីសាច់ជាអាហារ? ។
សេះបង្កត់ឈ្មោលចង់សម្លាប់កូនជាទង្វើតែងប្រទះឃើញ ។
គួរឲ្យអាណិតសេះញី ដែលទើបបង្កើតកូននៅខ្សោះកម្លាំ ឈាមនៅហូរ តែវាប្រឹងប្រែងក្រោកឈរការពារកូន ពុំនោះសោតកូនរបស់វាពិតជាមិនអាចមានជីវិតទេ ។
ហេតុអីបានជាអាឈ្មោលមានទង្វើបែបនេះ!? ។ តាមអ្នកវិទ្យាសាស្ត្រនោះ ទង្វើខាងលើពុំមែនតែចំពោះសេះទេ គេឃើញមាននៅអម្បូរសត្វចិញ្ចឹមកូនដោយទឹកដោះដូចជា ៖ ស្វាក្បាលឆ្កែ (Chacma baboons) តោ ត្រី
ឆ្លាម ហើយទង្វើនេះហៅថា “Infanticide” (សម្លាប់កូនទើបកើត) ។
តាមអ្នកជំនាញការខាងមនុស្សសាស្ត្រ Sarah Hrdy នៃសកលវិទ្យាល័យ California (អាមេរិក) ដែលជាជនដំបូងបកស្រាយបាតុភាពនេះ នៅឆ្នាំ ១៩៧០ គឺ ៖ “ការសម្លាប់កូនទើបកើត អាចជាយុទ្ធសាស្ត្រតំណពូជ ដែលវិវត្តន៍នៅលើភេទឈ្មោល តែពេលខ្លះក៏កើតមាននៅលើភេទញីដែរ” ។
ស្វាក្បាលឆ្កែ Chacma baboons ក៏មានទង្វើសម្លាប់កូនដើម្បីវាអាចរួមសង្វាស់ឆាប់ ។
ការសិក្សាស៊ីជម្រៅមួយរបស់ Dieter Lukas នៃសកលវិទ្យាល័យ Cambridge សហការនឹង Elise Huchard នៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របារាំង បានសិក្សាលើទង្វើនៃអម្បូរសត្វ ២៦០ ឃើញថាមាន ១១៩ អម្បូរដែលមានកាយវិការសម្លាប់កូនបែបនេះ ក្នុងនោះ “ឃាតករ” គឺ… អាឈ្មោលតែម្តង ។
ម្យ៉ាងទៀតទង្វើបែបនេះច្រើនកើតឡើងនៅក្នុងសង្គមសត្វដែលអាឈ្មោលនិងមីញីរួមរស់នៅជាមួយគ្នា ៕ ចន្ទ្រា