ខេត្តព្រះវិហារ ៖ សប្តាហ៍នេះ ខេត្តព្រះវិហារ កំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ ។ លោកក៏អំពាវនាវឳ្យជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រឡាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព។
យោងតាមការចុះផ្សាយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់តាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី១២ មករានេះថា “អាកាសធាតុត្រជាក់ខ្លាំងនៅខេត្តព្រះវិហារ! សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។
ការប្រុងប្រយ័ត្ន៖ – ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ – ផឹកទឹកក្តៅឱ្យបានច្រើន – ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ – បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម – សូមបងប្អូនជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រលាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព”៕ រក្សាសិទ្ធដោយ៖សុទ្ធលី