ខេត្តកំពង់ចាម:” រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងនិងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីមួយសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី១៣មករា ឆ្នាំ២០២៥ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទឹកដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តជាមួយនោះមានការចូលរួមពីសំណាក់អភិបាលក្រុង-ស្រុក លោកមេឃុំ-ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព មន្ត្រីរាជការជុំវិញខេត្តច្រើនរយនាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ការត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តកំពង់ចាមនិងលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងខេត្តកំពង់ចាមផងដែរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្នុងរយៈពេលពីរថ្ងៃនៃសន្និបាតនេះនិងធ្វើការត្រួតពិនិត្យវាយតម្លៃសមិទ្ធិផលបទពិសោធន៍បញ្ហាប្រឈមនិងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តរួមនិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ឯកឧត្តមគតិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយពូលដ្ឋានខេត្តកំពង់ចាម ហ្នឹងគោលណែនាំរបស់ក្រសួងជំនាញក្នុងឆ្នាំ២០២៤និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២៥នេះ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងមន្ទីរអង្គភាពជំនាញចូលមួយខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើការប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចតាមកំណត់នៃច្បាប់លិខិតបទគិតថាជាធរមាន ព្រមទាំងចូលរួមចំណែកនិងផ្ដល់កិច្ចសហការគាំទ្រធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានលទ្ធផលនានាជាច្រើននៅរយៈពេលមួយឆ្នាំ២០២៤។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា កម្លាំងនគរបាលកងរាជអាវុធហត្ថតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តសហការនិងចូលរួមពីកម្លាំងអនុវត្តច្បាប់នានាអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមានការគាំទ្រចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានរួមគ្នាយ៉ាងសកម្មក្នុងការបង្កើតទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តនិងការិយាល័យចេញចូលតែមួយក្រុងស្រុកហ្នឹងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំសង្កាត់បានលើកកម្ពស់គុណភាពប្រសិទ្ធភាពរហ័សតម្លាភាពនិងគណនេយ្យភាព តាមរយៈការប្រមូលផ្ដុំសេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយធានាបាននូវការបង្ខិតសេវាឲ្យគេហ្នឹងប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី