កំពង់ធំ÷ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំក្រុងស្ទឹងសែន សរុបចំនួន១០នាក់ មធ្យោបាយ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ) នៅចំណុចដីឡូត៍សុខសាន្ត ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដែលប្រព្រឹត្តនៅវេលាម៉ោង២:០០នាទីថ្ងៃទី១៤-០១-២០២៥ នៅចំណុចរង្វង់មូលថ្មី ភូមិភារកិច្ចលិច សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ (ស្រី០១នាក់) ចាប់យកវត្តតាងរួមមាន÷ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1HG-4403 ទូរស័ព្ទដៃចំនួន០៣គ្រឿង កាបូបដាក់លុយចំនួន០១កាបូប ប្រាក់រៀល ២៤០.០០០ រៀល (ជនសង្ស័យនិងវត្ថុតាង ការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត បានកសាងសំណុំរឿងប្រគល់ទៅឲ្យ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី)៕ រក្សាសិទ្ធដោយ៖សុទ្ធលី