កូរ៉េ ៖ ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង បានចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ហើយ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនម៉ោងជាមួយកងសន្តិសុខ និងអ្នកគាំទ្ររបស់គាត់ ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លោក Yoon ត្រូវបានចាប់ខ្លួននៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ហើយត្រូវបញ្ជូនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក Yoon ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក ៕