Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានកៅស៊ូជូនដំណឹង ស្តីពីវិធានការបង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ម្ចាស់ចម្ការ កៅស៊ូទាំងអស់ឱ្យបានជ្រាបថា ជារៀងរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹកចាប់ផ្តើមពីខែមករារហូតដល់ចុងខែកុម្ភៈដែលអាចបង្ក គ្រោះអគ្គីភ័យជាយថាហេតុ។ អាស្រ័យហេតុនេះ សូមម្ចាស់ចម្ការកៅស៊ូទាំងអស់មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ សម្អាតចម្ការ ដោយធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំដូចខាងក្រោម៖

១. ប្រមូលស្លឹកកៅស៊ូដែលជ្រុះ នៅជុំវិញព្រំចម្ការ និងតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវ ដាក់ជាគំនរៗតាមចន្លោះរងកៅស៊ូឃ្លាតពីគ្នាចំងាយប្រវែង២៥ម៉ែត្រ និងត្រូវដុតមួយគំនរម្តងៗដោយចាប់ ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។

២. គំនរស្លឹកត្រូវដុតនៅពេលព្រឹកព្រលឹមនិងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ ចត់ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។

៣. ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល វេលាយប់។ ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅ

៤. មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ។

អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូន ដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×