Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ូល ត្រូវបានចាប់ខ្លួន ខណៈបុរសមិនចូលចិត្តសង្គ្រាមរូបនេះ ស្ម័គ្រប្រគល់ខ្លួនដោយព្រួយខ្លាចមានការបង្ហូរឈាម 

ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង បានឈានដល់ការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុក យ៉ូល (Yoon Suk Yeol) ហើយ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងកម្លាំងសន្តិសុខការពារ និងគាំទ្រគាត់ ជាមួយនឹងកងកម្លាំងអនុវត្តដីកា, នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។

លោក យូន ស៊ុក យ៉ូល (Yoon Suk Yeol) ត្រូវបានចាប់ខ្លួននៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ធ្វើឡើងនៅវេលាម៉ោង ១០៖៣៣នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅទីនោះ។ កម្លាំងអនុវត្តដីកាចាប់ខ្លួន បានបញ្ជូន លោក យូន ស៊ុក យ៉ូល ទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយភ្លាមៗ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ស្ម័គ្រប្រគល់ខ្លួន, លោក យូន ស៊ុក យ៉ូល បានក្លាយជា ប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

សូមបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួន លោក យូន ស៊ុក យ៉ូល (Yoon Suk Yeol) ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ចេញច្បាប់អាជ្ញាសឹក ប្រឆាំងចំពោះអ្នកតវ៉ាផ្សេងៗ ជាពិសេស ការតវ៉ាប្រឆាំងអំពើពុករលួយ, បើតាមស្ថានភាពនាពេលនោះ លោក យូន ស៊ុក យ៉ូល បានដាក់ចេញច្បាប់អាជ្ញាសឹករួចទៅហើយ ប៉ុន្តែត្រូវបានលុបចេញវិញទាំងយប់នៅថ្ងៃដដែល។ ទោះជាយ៉ាងណា គណបក្សប្រឆាំង និងប្រជាពលរដ្ឋនិយមគណបក្សប្រឆាំង នៅតែប្រកាន់រឿងនេះ។

ចំណែកគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករា នេះថា ការចាប់ខ្លួនលោកប្រធានាធិបតី យូន ស៊ុក យ៉ូល (Yoon Suk Yeol) គឺត្រូវបានព្យួរតំណែង ហើយជាការស្ដារសណ្ដាប់ធ្នាប់ប្រទេសឡើងវិញ ក្រោយភាពចលាចលជាច្រើនសប្ដាហ៍មកនេះ ទាក់ទងនឹងអំពើពុករលួយ។ 

មេដឹកនាំក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក ផាក ចាន់ដេ (Park Chan-dae) បាននិយាយថា ការចាប់ខ្លួន លោក យូន ស៊ុក យ៉ូល គឺជាស្ដារសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយវាក៏បង្ហាញដែរថាអាជ្ញាធរសាធារណៈ និងតុលាការ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺនៅមានជីវិត»។

ងាកមក លោក យូន ស៊ុក យ៉ូល វិញ បាននិយាយទុកមុននៅក្នុងសារវីដេអូ មុនពេលចាប់ខ្លួន ថា
លោកយល់ព្រមប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេតដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ មិនមែនមានន័យថា លោកទទួលស្គាល់ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នាតែប៉ុណ្ណោះ។

លោក យូន ស៊ុក យ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាប់ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងពិភពលោក ដែលមិននិយមសង្គ្រាម គាំទ្រ និងពេញចិត្តលោកជាខ្លាំងផងដែរ ខណ:ពេលដែលលោកបដិសេធនូវសំណូមពរសុំគ្រឿងសព្វាវុធ និងផ្នែកយោធា របស់រដ្ឋាភិបាលអ៊ុយក្រែន ទៅធ្វើសង្គ្រាមជាមួយរុស្ស៊ី ពីរដ្ឋាភិបាលមួយនេះ៕ ពិសិដ្ឋ CEN

×