ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសអន្ដរក្រសួងស្ដីពី ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្ដីពីការបង្កើតចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨។
សម្រេច : ដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-ឆ្នាំ២០២៨) ។
ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍសមត្ថភាព តាមដាន ត្រួតពិនិត្យ វាយតម្លៃ កៀសេធនធាន និងគាំទ្រដល់ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ ដើម្បីអនុន្តែផែនការយុទ្ធសាស្ត្រ នេះឱ្យមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី