ខេត្តបាត់ដំបង : នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥:១៥ នាទីរសៀល មានករណីរថយន្តដឹកដំឡូងក្នុងចម្ការប៉ះមីនតោនផ្ទុះ នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្ដាលឱ្យអ្នកបើកបរឈ្មោះ ថៃ សឿន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា រងរបួសជើងទាំងសងខាង និងក្បាល។ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ សូមចូលរួមសម្តែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុផ្ទុះមីននេះ ដែលបណ្ដាលឲ្យរងរបួស និងខូចខាតដល់ទ្រព្យសម្បត្តិ។
ជាថ្មីម្ដងទៀត ឯកឧត្តមក៏ៀឮឪសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី