Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណស់! អស់ពីចងដៃដងអំបោស, ប្រដាប់កើបសំរាម ឥឡូវមកនាំគ្នា «បាច» ផ្កាស្លា បែបឆ្កួ.តឡ.ប់ទៀតហើយ

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះរូបភាពវីដេអូឃ្លីបមង្គលការមួយ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលបង្ហាញកម្មពិធីចងដៃ បែរជាសាច់ញាតិ មិត្តភក្តិ នាំគ្នាធ្វើរឿងលេងសើច ដ៏ប្រមាថតម្លៃវប្បធម៌ ប្រពៃណីដូនតាខ្មែរដ៏ផូរផង់ ដោយយករបស់របរជាពិសេស អំបោស និងប្រដាប់ប្រដាកើបសំរាម មកចងដៃដល់កូនកំលោះ កូនក្រមុំ ដោយពុំបានគិតថា នេះជាទង្វើដ៏អពមង្គលសោះឡើយ។

តែដោយឡែក ថ្មីៗនេះ មង្គលការមួយបានធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងទៀតហើយ ក្រោយពីបានឃើញទិដ្ឋភាពបាចផ្កាស្លា ចងដៃ មានលក្ខណៈបែបហិង្សាដ៏មិនសមទំនង ដោយមិនដឹងថា អ្នកស្រុកភូមិហ្នឹង គេធ្វើរបៀបនេះ តាំងពីយូរពីយារមក ឬក៏ទើបតែបង្កើតឡើងថ្មី? ហើយក៏មិនដឹងថា ទង្វើនេះនាំមកនូវសិរីមង្គល និងលាភសំណាង ដល់គូស្វាមីភរិយា យ៉ាងណានោះទេ។

ជាក់ស្តែង តាមរយៈវីដេអូ គេបានឃើញក្រុមសាច់ញាតិ មិត្តភក្តិ និងទាំងក្មេងទាំងចាស់ នាំគ្នាបាចផ្កាស្លា មិនដឹងជាយករបស់អ្វីខ្លះទេ មកគប់ឡើងប្រសាច​ ខណៈត្រូវបានមើលឃើញថា នេះជាទង្វើបែបលេងសើចធ្វើបាបកូនកំលោះកូនក្រមុំ ដោយនាំគ្នាគប់យ៉ាងពេញៗទំហឹង រហូតធ្វើឲ្យកូនកំលោះ កូនក្រមុំ គេចមុខ ព្រោះខ្លាចត្រូវរងរបួសដោយសារផ្កាស្លាដ៏ហិង្សានេះ ហើយជាក់ស្តែង កូនកំលោះ ក៏ត្រូវបានឃើញបង្ហាញទឹកមុខហាក់មិនសប្បាយចិត្តនោះទេ។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានដាក់ឲ្យបែបនេះថា «ចេញមកឆ្កួតឡប់ទៀតហើយ, អស់ពីចងដៃអំបោស ប្រដាប់កើបសំរាម ឥឡូវ មកឡប់នាំគ្នាបាចគប់ផ្កាស្លាធ្វើជាល្បែងលេងសើចទៅវិញ មិនដឹងជាអាចារ្យឆ្កួតភ្លីភ្លើស្អីទេ! ហេតុអីយកប្រពៃណីមង្គលការដ៏ល្អរបស់ដូនតាខ្មែរ មកលេងសើចបែបនេះទៅវិញ? ចុះបើបាចផ្កាដោយត្រឹមត្រូវតាមដូនតាធ្វើ វាស្លាប់មែន?…»៕

×