Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ផែនការ ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្ថិតិ​ដល់ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ ក្រសួង​ផែនការ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ស្ថិតិ​ថ្នាក់ក្រោម​ជាតិ ជូន​ដល់​វិស័យ​ឯកជន ពិសេស​មន្ត្រី​រាជការ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹង​គុណភាព នៃ​ការអនុវត្ត​ច្បាប់​ស្ថិតិ អោយ​ទទួល​ជោគជ័យ ដល់​ផែនការ​អភិវឌ្ឍ​សង្គមជាតិ​។​

​សិក្ខាសាលា​នេះ រៀបចំ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា នា​សាលប្រជុំ របស់​សាលាខេត្ត​ព្រះសីហនុ ដោយ​មាន​តំណាង​មកពី​ក្រសួង​ផែនការ មន្ទីរ​ស្ថាប័ន​រដ្ឋ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​តំណាង​វិស័យ​ឯកជន នា​ខេត្ត​ព្រះសីហនុ ជាច្រើន​ស្ដាប័ន បាន​ចូលរួម​។​

​នា​ឱកាស​នោះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ផែន មាន​ចំណាប់អារម្មណ៍​ប្រហាក់ប្រហែលគ្នា ដោយ​ចាត់ទុកថា ទិន្នន័យ​ស្ថិតិ មាន​សារៈសំខាន់​បំផុត ក្នុង​ការកំណត់​គោលនយោបាយ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច ការ​វាយ​តំលៃ​ភាពក្រីក្រ និង​ការត្រួតពិនិត្យ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ឆ្នាំ​២០១៥ និង​បន្ត​ចូល​ដល់​គោលដៅ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៦-២០៣០ ដែល​រួមមាន ១៧​គោលដៅ ១៦៩​ចំណុច និង​ជាង ២៣០ សូចនាករ​។​

​លោក​ទេសរដ្ឋមន្ត្រី ឆាយ ធន មានប្រសាសន៍ថា ដើម្បី​មាន​ទិន្នន័យ​សម្រាប់​សូចនាករ​ទាំងអស់​ខាងលើ អោយ​ទទួលបាន​ជោគជ័យ គឺ​ចាំបាច់​តម្រូវអោយ​អ្នកទទួលខុសត្រូវ ដឹកនាំ​ការធ្វើ​ទិន្នន័យ​ស្ថិតិ​នេះ ចុះ​អង្គេត​តាមដាន និង​ធ្វើ​ជំរឿន​ផ្សេងៗ មាន​នៅក្នុង​ច្បាប់​ស្ដីពី​ស្ថិតិ ដែល​បាន​ចែង​ថា វិទ្យាស្ថាន​ជាតិ​ស្ថិតិ ត្រូវ​ដឹកនាំ​ជំរឿន ស្ថិតិ​ចំនួន ៣ រួមមាន​៖ ជំរឿន​ប្រជាជន ជំរឿន​សេដ្ឋកិច្ច និង​ជំរឿន​កសិកម្ម ដោយ​ត្រូវ​អនុវត្ត​ជា​រៀងរាល់ ១០​ឆ្នាំ​ម្ដង ព្រមទាំង​អង្គេត​សេដ្ឋកិច្ច​សង្គមកិច្ច​ត្រូវ​ធ្វើ​រាល់​ឆ្នាំ​។​

​លោក​រដ្ឋមន្ត្រី ឆាយ ថន បញ្ជាក់បន្ថែម​ថា ច្បាប់​ស្ដីពី​ស្ថិតិ នឹង​ជួយ​ពង្រឹង និង​ជំរុញ​ការប្រមែប្រមូល​ទិន្នន័យ​តាមរយៈ​ការធ្វើ​ជំរឿន និង​ការ​អង្គេត​ត្រួតពិនិត្យ ព្រោះ​ទិន្នន័យ​ស្ថិតិ គឺជា​ឧបករណ៍​ចាំបាច់​បំផុត របស់​អ្នក​ធ្វើ​ផែនការ បើ​គ្មាន​ទិន្នន័យ​ស្ថិតិ គឺ​ផែនការអភិវឌ្ឍន៍ គឺ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ ក្នុងនោះ ការគិតគូរ​ពី​កំណើនសេដ្ឋកិច្ច និង​ចំណូល​ប្រចាំឆ្នាំ របស់​ប្រជាជន​ម្នាក់ៗ គឺ​ចាំបាច់​ត្រូវមាន​ទិន្នន័យ​ស្ថិតិ​អោយ​បាន​ច្បាស់លាស់​។​

​ច្បាប់​ស្ដីពី​ស្ថិតិ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ឆ្នាំ​២០១៥ ជា​លទ្ធផល​បាន​ផ្ដល់ នូវ​មូលដ្ឋាន​គតិយុត្តិ​ប្រកបដោយ​សក្ដានុពល និង​អនុញ្ញាតិ​អោយ​វិទ្យា​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ​ប្រតិបត្តិ​យ៉ាង​ទូលំទូលាយ​ពេញ​ទូទាំង​ប្រទេស ក្នុង​ការផលិត​ទិន្នន័យ​ស្ថិតិ​ស្នើរ​គ្រប់​វិស័យ តាម​វិធីសាស្ត្រ​បច្ចេកទេស​ទំនើប គឺ​ធ្វើ​ជំរឿន និង​អង្គេត​ដើម្បី​ទទួលបាន​ទិន្នន័​យ​ស្ថិតិ​ត្រឹមត្រូវ ដែល​ឈាន​ទៅ​កំណត់​គោលដៅ នៃ គោលនយោបាយ​អភិវឌ្ឍ​ន៍ របស់​រដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​សម្រេចបាន តាម​គោលដៅ​ជាក់លាក់​ដ៏​ត្រឹមត្រូវ​មួយ​៕ ដោយ​៖ ដែន សីមា​

×