Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ហ៊ុន ម៉ាណែត: កម្ពុជាបញ្ជូនខ្លួនជនដៃដល់ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បញ្ជាក់នូវភាពស្អាតស្អំ

ខេត្តពោធិ៍សាត់ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើសកម្មភាព ដើម្បីកេងចំណេញនយោបាយលើឃាតកម្មលោក លិម គិមយ៉ា។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជាជាអ្នកធ្វើ តើរាជរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បាំងឃាតក ពេលឃាត់ខ្លួនបានឬ? ហេតុអ្វីក៏រាជរដ្ឋាភិបាលបញ្ជូនទៅសមត្ថកិច្ចថៃវិញ?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ជូនឃាតកសម្លាប់លោក លិម គិមយ៉ា ទៅសមត្ថកិច្ច គឺដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឃាតកម្មលើលោក លិម គិមយ៉ា ធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះត្រូវតែបញ្ជាក់នូវភាពស្អាតស្អំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជាមិនបាននៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ឡើយ។ សម្ដេចធិបតីថា បើរដ្ឋាភិបាលកម្ពុជា នៅពីក្រោយករណីនេះ កម្ពុជា មិនបញ្ចូនជនដៃដល់ជនជាតិថៃ ឈ្មោះ អេកាឡាក់ ភាណយ ទៅឱ្យថៃវិញឡើយ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ថា កម្ពុជាបញ្ជូនខ្លួនជនដៃដល់ បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បង្ហាញថា រដ្ឋាភិបាលមិនពីក្រោយករណីនេះដូចការចោទប្រកាន់ និងចង់ដឹងពីមូលហេតុនៃការបាញ់ប្រហារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×