Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ត្រៀមដើមទុនសរុប ២២០ លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករ និង​សម្រាប់ធានាដល់ការនាំចេញអង្ករ

ភ្នំពេញ៖ សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធ សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខេមករានេះ បានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមដើមទុន សរុប ២២០ លានដុល្លារ ដើម្បីជួយទិញស្រូវពីប្រជាកសិករ និង​សម្រាប់ធានាដល់ការនាំចេញអង្ករ។ ក្នុងចំណោមទុនទាំងអស់នេះ មាន៧០​លាន​ដុល្លារ ត្រៀមសម្រាប់ការប្រមូលទិញស្រូវ និង១៥០លានដុល្លារ សម្រាប់​គម្រោង​ឥណទាន​ធានា​ដល់ការនាំចេញអង្ករ។

សម្តេចធិបតី បញ្ជាក់ថា នេះគឺជា អន្តរាគមន៍​ដែលរាជរដ្ឋាភិបាល បានអនុវត្តន៍​ ដើម្បីបន្ថយសម្ពាធដល់រោងម៉ាស៊ីនកិនស្រូវ និងធានាថា ប្រជាកសិករ អាចលក់ស្រូវបានភ្លាមៗ ក្រោយប្រមូលផល។

​ក្រៅពីដំណាំស្រូវ រដ្ឋាភិបាល ក៏បានសម្រេចបង្កើនឥណទានធានាដល់ការនាំចេញអង្ករ ពី​៣០​លានដុល្លារ រហូត​ដល់ទៅ ១៥០លានដុល្លារផងដែរ ដើម្បីពង្រីកលទ្ធភាពរបស់ ម៉ាស៊ីន​កិន​ស្រូវ អាចទទួលបានឥណទានពីធនាគារឯកជន និងពង្រីកការទិញស្រូវ កិន​ជាអង្ករសម្រាប់ការនាំចេញ។

បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅចន្លោះខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ និងខែមេសា ដល់​ខែឧសភា ឆ្នាំ២០២៥ រដ្ឋាភិបាល បានគ្រោងបញ្ចេញទុន ៤០ដុល្លារ ដើម្បី​ផ្តល់ទៅ​ឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ ធ្វើ​ជា​ទុនបង្វិល សម្រាប់ទិ​ញកសិផល​ស្រូវរបស់​ប្រជាកសិករ។

សូមជម្រាបថា សម្តេចធិបតី បានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមបញ្ចេញ​ដើម​ទុន ៣០លាន​ដុល្លារ​បន្ថែមទៀត នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ទៅដល់បណ្តា​រោងម៉ាស៊ីន​កិន​ស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ ដែលជាពេលវេលាប្រមូលផល​ពេញ​ទំហឹង ​ពិសេស​នៅក្នុងអំឡុងរដូវកាលចូលឆ្នាំចិន-វៀតណាម ដែលឈ្មួញពីប្រទេសជិតខាង​អាចឈប់សម្រាក៕

×