Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញល្បាតត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវគោលការណ៍ឲ្យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវនិងកាំជ្រួច ដោយមិនអនុញ្ញាតឲ្យលក់ផាវនិងកាំជ្រួចនោះទេ បើក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក។ណែនាំមិនអនុញ្ញាតឲ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានីភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យត្រៀមរថយន្តពន្លត់អគ្គិភ័យដើម្បីចេញសង្រ្គោះអគ្គីភ័យ។ណែនាំពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញល្បាតត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×