Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការតវ៉ារបស់កម្មករប្រមូលសំរាម ធ្វើឱ្យថ្នាក់ដឹកនាំសហជីពចូលធ្វើការងារវិញ និងទទួលបានអត្ថប្រយោជន៍តាមការតវ៉ា

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កម្មករប្រមូលសំរាមរាប់រយនាក់ ដែលធ្វើការឱ្យ ក្រុមហ៊ុន ៨០០ ស៊ូភើ ហ្គា ដែលមានទីស្នាក់ការកណ្តាល នៅភូមិ ផ្សារលិច សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាគាំទ្រតំណាងរបស់ពួកគេ ខណៈដែលអ្នកតំណាងទាំងនោះកំពុងចរចាជាមួយក្រុមហ៊ុន និងអាជ្ញាធរ ។ ការប្រមូលផ្តុំនេះ គឺជាកូដកម្មមួយ ដែលបានកើតមានឡើង បន្ទាប់ពីមានការបណ្តេញថ្នាក់ដឹកនាំសហជីពបួននាក់របស់កម្មករ ចេញពីការងារក្នុងក្រុមហ៊ុន ។នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការលីកាដូនាថ្ងៃចន្ទនេះ។

ថ្នាក់ដឹកនាំសហជីពជាច្រើនបាននិយាយថា កូដកម្មនេះកើតឡើង ដោយសារក្រុមហ៊ុនបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួនបួននាក់ផ្សេងទៀតភ្លាមៗ ចេញពីការងារ បន្ទាប់ពីពួកគេបានដាក់ឯកសារដែលចាំបាច់មួយចំនួនទៅកាន់ក្រុមហ៊ុន និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីដើមខែនេះ ដើម្បីបង្កើតសហជីពជាផ្លូវការ ។ ក្រុមកម្មករបានចោទថា ក្រុមហ៊ុនបានបដិសេធសំណើបង្កើតសហជីពរបស់ពួកគេ ហើយមិនបានដោះស្រាយការទាមទាររបស់កម្មករ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តច្បាប់ស្តីពីការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត ។

បន្ទាប់ពីការពិភាក្សាថ្ងៃនេះជាមួយក្រុមហ៊ុន ដែលមានការចូលរួមពីមន្ត្រីក្រសួងការងារផងដែរ តំណាងកម្មករបានប្រកាសថា ក្រុមហ៊ុននឹងទទួលថ្នាក់ដឹកនាំសហជីពទាំងបួននាក់នោះ ឱ្យចូលធ្វើការងារវិញ និងយល់ព្រមឱ្យបង្កើតសហជីពជាផ្លូវការ ។ លើសពីនេះទៀត ពួកគេបានប្រាប់ទៅក្រុមកម្មករថា កម្មករក្នុងក្រុមហ៊ុននឹងទទួលបានការឈប់សម្រាកចំនួនបួនថ្ងៃក្នុងមួយខែ ដែលកើនឡើងពីរថ្ងៃលើសពីមុនពេលតវ៉ា ហើយនឹងទទួលបានប្រាក់អតីតភាពការងារនៅថ្ងៃទី ២៥ នៃខែនីមួយៗ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×