Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ឈប់មន្ត្រីជាប់កិច្ចសន្យា ២រូប ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ព្រោះតែពួកគេបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍ ថ្លៃដឹកសពទៅផ្ទះជនរងគ្រោះ ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានស្នើមកកាន់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីបញ្ឈប់កិច្ចសន្យាមន្ដ្រីជាប់កិច្ចសន្យា២រូប ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បម្រើការងារនៅមណ្ឌលសុខភាពចាក់អង្រែ។ មន្ដ្រីជាប់កិច្ចសន្យាទាំង២រូប មានឈ្មោះ វៃ វ៉ាន ភេទប្រុស ជាយន្ដការី និង យ៉េង វណ្ណៈ ភេទប្រុស ជាយន្ដការី ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×