ភ្នំពេញ: អនុសាសន៍ទាំង១១ចំនុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេស ផ្តោកការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាយរយៈការកែលម្អ និងបង្កើតកម្រងសេវាថ្មីៗ ការធ្វើទំនើបកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា Digital ថ្មីៗបន្ថែមទៀត និងបន្តជំរុញការអភិវឌ្ឍ និងតភ្ជាប់េហដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានភាពប្រទាក់ក្រឡារវាងតំបន់ភូមិភាគកណ្តាល តំបន់ភូមិភាគឦសាន និងតំបន់ភូមិភាគនិរតី និងជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសត្តានុពលសេដ្ឋកិច្ច ទេសរណ៍ វប្បធម៍ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន។
អនុសាសន៍របស់សម្តេចមហាបវរធិបតី៖
១. បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការកែលម្អ និងបង្កើតកម្រងសេវាថ្មីៗ ការធ្វើ ទំនើបកម្ម និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗបន្ថែមទៀត និង ការគិតគូរ អំពីជម្រើសអាទិភាព ផ្សេងៗនៃការផ្តល់សេវា ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត។
២. បន្តជំរុញការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីក ឱ្យកាន់តែមានភាព ប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្តាល ភូមិភាគឦសាន និងភូមិភាគនិរតី និង ប្រទាក់ក្រឡាររាងតបនចូល ជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន រួមទាំងការសាងសង់ស្ពានទន្លេ រពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារជាមួយខេត្តចំប៉ាសាក់ និង ផ្លូវតភ្ជាប់ផ្សេងទៀតទៅកាន់តំបន់ក្រវាត់ព្រំដែន។ សូមក្រសួងជំរុញបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឈានទៅរកការ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវជំរុញបញ្ចប់ការសិក្សា និងនីតិវិធីផ្សេងៗ ដើម្បីត្រៀម បើកការដ្ឋានគម្រោងផ្លូវស្ពានមួយចំនួនទៀតតាមការគ្រោងទុក នាពេលខាងមុខ។
៣. បន្តជំរុញការតាមដាន និង ត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលបានប្រកាសបើកការដ្ឋាន និង កំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការ គ្រោងទុក និង ធានាបាននូវគុណភាព និង ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នា នេះ, ក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រចាំឱ្យមានប្រសិទ្ធភាព និង ជំរុញ ការស្តារលើកកម្រិតផ្លូវជាតិ និង ផ្លូវខេត្តឱ្យទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) ដើម្បីប្រើប្រាស់ បានយូរអង្វែង។
៤. ជំរុញការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និង ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និង ផ្លូវសមុទ្រ, តាមរយៈ ការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយបណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា៖ ផ្លូវគោក ផ្លូវដែក និង កំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទី ប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និង តំបន់សមុទ្រ។ លើសពី នេះ, ក្រសួងក៏ត្រូវបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុ បំណង កំពង់ផែទេសចរណ៍ និង មណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយកំពង់ផែ ស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ និង មជ្ឈមណ្ឌលឡូជីស្ទីក នាពេលអនាគត ដើម្បីលើក កម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង។
៥. ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ ឡើងវិញនូវការ វិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលមានការចូលរួមពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និង ធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការ ចរចា គ្រប់គ្រង និង ប្រតិបត្តិការផ្លូវដែក។ បន្ថែមពីនេះ ត្រូវសហការជាមួយភាគីថៃ ដើម្បីជំរុញអនុវត្ត កិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃឆ្នាំ ២០១៩ ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និង ការសិក្សាពិនិត្យ លទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត។
៦. ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និង គម្រោងអភិវឌ្ឍ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រដល់វិនិយោគ លើគម្រោងអាទិភាពនានា ដែលបានកំណត់នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជាឆ្នាំ ២០២៣-២០៣៣។ ចំពោះការងារអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធច្រកទ្វារព្រំដែន និង ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, សូមក្រសួងបន្តពង្រឹងកិច្ចសហការ សូមក្រសួ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ ក្នុងការអភិវឌ្ឍនិងកែលម្អឱ្យកាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង នីតិវិធីផ្សេងៗនៅច្រក ទ្វារព្រំដែន និង ដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន, ពាណិជ្ជកម្ម និង ទេសចរណ៍ឆ្លងកាត់ព្រំដែន និង រួមចំណែកការធ្វើ សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ជាមួយប្រទេសជិតខាង និង ក្នុងតំបន់។
៧. បន្តជំរុញកិច្ចសហការជាមួយដៃគូវិនិយោគ និង ដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់នៃខេត្តគោលដៅសំខាន់ៗ ដូចជា៖ តំបន់ ទីប្រជុំជន តំបន់ទេសចរណ៍ និង តំបន់មាត់សមុទ្រ ដែលកំពុងប្រឈមនឹងការបង្ហូរចូលនូវទឹក កខ្វក់ និង កាកសំណល់ផ្សេងៗ ដើម្បីបញ្ចៀស និង គ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំង លើកកម្ពស់អនាម័យបរិស្ថាន និង សុខុមាលភាពសាធារណៈ ។ ទន្ទឹមនេះ, ក្រសួងក៏ត្រូវគិតគូរ រកកម្ពស់អនាមយ លើការបញ្ជាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃសេវាប្រើប្រាស់បណ្តាញលូ និង ការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និងត្រូវបន្តបង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ទឹកកខ្វក់ដែលបានដាក់ឱ្យប្រើប្រាស់ ជាប្រយោជន៍សាធារណៈ។
៨. បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ហើយសូមបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និង ផាកពិន័យបទ ល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និង ឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។
៩. ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួង គិតគូរនូវយន្ត ការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និង ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានជាអតិបរមា សំដៅធានានូវការថែទាំ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង។
១០. ជំរុញការផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន ដូចជា ច្បាប់ស្តី ពីការដឹកជញ្ជូនតាមផ្លូវទឹក និង ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបង្កើនការយល់ដឹងអំពីវិសាល ភាព និង វិធានចាំបាច់មួយចំនួន ដែលត្រូវគោរពប្រតិបត្តិតាម ។ សូមក្រសួងបន្តជំរុញកិច្ចសហ ការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ក្នុងការគិតគូររៀបចំ និង ធ្វើវិសោធន កម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់វិស័យអាទិភាពរបស់ក្រសួង ដូចជា ការធ្វើ វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង ច្បាប់ស្តីពីផ្លូវថ្នល់, ការរៀបចំច្បាប់ស្តីពីការដឹក ជញ្ជូនផ្លូវគោក និង ច្បាប់ស្តីពីផ្លូវដែកជាដើម រួមទាំងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ផែនការមេ និង គោលនយោបាយគាំទ្រវិស័យសាធារណការ និង ដឹកជញ្ជូន ឱ្យបានគ្រប់ជ្រុងជ្រោយ ស្រប តាមស្ថានភាព និង តម្រូវការនាពេលបច្ចុប្បន្ន និង អនាគត។
១១. បន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមចំណែកលើការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ និង ការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាព ការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព ។ សូមក្រសួងឱ្យបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលនិស្សិតនៅវិទ្យាស្ថានតេជោសែនសាធារណការ និង ដឹក ជញ្ជូន ដើម្បីកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាព និង ជំនាញបច្ចេកទេស ច្បាស់លាស់ សម្រាប់គាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន៕រក្សាសិទ្ធដោយ៖សុទ្ធលី