នៅលើទូរទស្សន៍ជប៉ុន បានចាក់ផ្សាយព័ត៌មានអំពីស្រ្តីទេសចរជនជាតិថៃដ៏ល្អម្នាក់ បានធ្វើការសង្គ្រោះបឋម (ធ្វើចលនាបេះដូង) ទៅលើមនុស្សចាស់ រហូតដល់គាត់រស់រានមានជីវិតឡើងវិញ។ ប៉ុន្តែបន្ទាប់ពីជួយសង្គ្រោះរួច ចាកចេញដោយមិនបានបញ្ចេញឈ្មោះ នៅពេលនេះ នាងត្រូវបានគេរកឃើញគឺជាគិលានុបដ្ឋាយិកាទាហានម្នាក់។
នេះបើតាមក្រុមប្រឹក្សាគិលានុបដ្ឋាយិកាជប៉ុន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានបង្ហោះសារថ្លែងអំណរគុណ ចំពោះ ស៊ុន ណារី ខៀវសាឡាប ជាគិលានុបដ្ឋាយិកា (វរសេនីយ៍ទោទី១) ដែលបានជួយបុរសជនជាតិជប៉ុនម្នាក់ ដែលសន្លប់នៅលើរថភ្លើងក្រោមដី Ginza Line ខណៈដែលគាត់កំពុងធ្វើដំណើរក្នុងប្រទេសជប៉ុន ដែលខ្លឹមសារយ៉ាងដូច្នេះថា៖
ក្រុមប្រឹក្សាគិលានុបដ្ឋាយិកា សូមគោរពសរសើរគិលានុបដ្ឋាយិកាដែលបានធ្វើអំពើល្អមួយនេះ!
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ វរសេនីយ៍ទោ ស៊ុន ណារី ខៀវសាឡាប គិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យបង្អែកនគរបាលទូទៅ និងសង្គ្រោះបន្ទាន់ បានជួយដល់បុរសចំណាស់ម្នាក់ ដែលបានសន្លប់ទៅដីនៅស្ថានីយ៍ Asakusa នៅលើខ្សែ Ginza ក្នុងទីក្រុងតូក្យូ ខណៈពេលដែលនាងកំពុងធ្វើដំណើរក្នុងប្រទេសជប៉ុន នាងបានប្រើជំនាញវិជ្ជាជីវៈរបស់នាង ដើម្បីវាយតម្លៃរោគសញ្ញា កម្រិតនៃស្មារតី និងសញ្ញាសំខាន់ៗ។
បុរសចំណាស់នោះបានសន្លប់ និងមិនមានជីពចរនោះទេ ដូច្នេះការសង្គ្រោះបេះដូង (CPR) ត្រូវបានអនុវត្ត ហើយបុគ្គលិករថភ្លើងក្រោមដីបានស្នើសុំជំនួយពី AED ។
នៅពេល AED មកដល់ ការសង្គ្រោះ CPR ត្រូវបានបញ្ឈប់។ បុរសចំណាស់មានជីពចរឡើងវិញ ដូច្នេះមិនមានការភ្ញាក់ផ្អើលអ្វីទៀតនោះទេ ។ ក្រោយមក បុគ្គលិកសង្គ្រោះបានមកដល់កន្លែងកើតហេតុ ហើយយកគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្ត ។
ក្នុងឱកាសនេះ ក្រុមប្រឹក្សាគិលានុបដ្ឋាយិកា សូមកោតសរសើរចំពោះអ្នកស្រី ស៊ុនណារី ខៀវសាឡាប ដែលបានធ្វើអំពើល្អអស់ពីចិត្ត ជួយអ្នកដ៏ទៃភ្លាមៗ ដោយស្មារតីស្ម័គ្រចិត្ត។ អ្នកស្រី ជាគំរូមួយក្នុងការប្រើប្រាស់ចំណេះដឹង និងជំនាញក្នុងវិជ្ជាជីវៈគិលានុបដ្ឋាយិកា ដ៏មានប្រយោជន៍ដល់មនុស្សជាតិ និងបង្កើតសុភមង្គលដល់សង្គមផងដែរ។
ដំណឹងនេះទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសុទ្ធតែបានសម្តែងការដឹងគុណ ចំពោះភ្ញៀវទេសចរស្រ្តីជនជាតិថៃរូបនេះយ៉ាងខ្លាំង។ ហើយថ្មីៗនេះ ដំណឹងនេះក៏ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជប៉ុន ដោយបង្ហាញពីរបៀបដែលនាងធ្វើ CPR លើបុរសចំណាស់ម្នាក់ រហូតដល់ជីពចរវិលត្រលប់មកវិញ ហើយបន្ទាប់បានចាកចេញដោយមិនបញ្ចេញឈ្មោះរបស់នាង ដោយធ្វើបានល្អមិនរំពឹងការតបស្នងអ្វីមកវិញ។ ជាហេតុធ្វើឲ្យគេស្វែងរក និងបានរកឃើញថា ស្រ្តីអ្នកទេសចររូបនេះ មានឈ្មោះ Sunaree Khiawsalap គឺជាគិលានុបដ្ឋាយិកាទាហាន៕