Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ៖ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់

រាជធានីភ្នំពេញ : ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់។

ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកក ចំនួន ១០៣កន្លែង បានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះតទៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃធ្វើការពីផ្ទះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃ ស្ថានភាពគុណភាពខ្យល់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដើម្បីធានាថា ពលករខ្មែរដែលកំពុង ស្នាក់នៅ និងធ្វើការនៅក្នុងតំបន់មានផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាព។

ក្រសួងសូមអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់និយោជក ជាពិសេសអាជ្ញាធរថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×