Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់មន្ត្រីនគរបាលម្នាក់ និងរងរបួស៦នាក់ នៅលើផ្លូវ ថៃហ្គ័រ ក្នុងគ្រោះចរាចរណ៍ រថយន្ត៣គ្រឿងបុកគ្នាបង្កជាអគ្គិភ័យ

ភ្នំពេញ ៖ ស្លាប់មន្ត្រីនគរបាលម្នាក់ និងរងរបួស៦នាក់ ខណៈមន្ត្រីនគរបាលម្នាក់ បើករថយន្តម៉ាក TOYOTA ហាយឡេនឌឺ រេចង្កូតទៅខាងឆ្វេងដៃ បុករថយន្តម៉ាក TOYOTA ALPHARRD រថយន្តម៉ាក TOYOTA ALPHARRD មួយទៀតឃើញ ក៏គេចពីរថយន្តទាំង២ ក៏ក្រឡាប់ធ្លាក់ចូលព្រៃ នៅម៉ោង២៣និង២៥នាទីយប់ថ្វៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុវផ្លូវ ថៃហ្គ័រ ស្ថិតនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីផ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA ហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9021 ធ្វើដំណើរតាមផ្លូវថៃហ្គ័រ ក្នុងទិសដៅពីជើងទៅត្បូង បានរេចង្កូតទៅខាងឆ្វេងដៃ បុករថយន្តម៉ាក TOYOTA ALPHARRD ដែលមានស្លាកលេខភ្នំពេញ 2BH -2779 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង២ក្រឡាប់។ ភ្លាមមនុស្សមានមនុស្សប្រុសស្រី ៥ទៅ៦នាក់ បាននាំគ្នាចេញពីរថយន្ត TOYOTA ALPHARRD ក្រោយមករថយន្តនេះក៏បានឆាបឆេះតែម្តង រីឯបុរសដែលបើកបររថយន្ត TOYOTA ហាយឡេនឌឺកៀបជាប់ក្នុងរថយន្តស្លាប់ ។

ប្រភពបន្ថែមថា ខណៈនោះក៏មានរថយន្តម៉ាក TOYOTA ALPHARRD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE-6979 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយកូនប្រុស បើកបរពីត្បូងទៅជើង គេចពីរថយន្តទាំង២ ដែលកំពុងក្រឡាប់ នៅលើផ្លូវធ្លាក់ចូលព្រៃក្រឡាប់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារមកទទួលដឹកទៅមន្ទីរពេទ្យ។ ភ្លាមៗក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ ។

សពជនរងគ្រោះមានឈ្មោះ សន សុភា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយរងការិយាល័យរដ្ឋបាលសរុប មានទីលំនៅភូមិ៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×