Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញការពេញចិត្ត និងការកោតសរសើរពីប្រជាពលរដ្ឋមកលើមន្ត្រីកសិកម្មឃុំ ដែលបានផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនប្រជាពលរដ្ឋ

ព្រះវិហារ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើស ត្រូវបានទទួលការកោតសរសើរពីប្រជាកសិករ ដែលបានផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនប្រជាពលរដ្ឋ។” ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ អំពីគោលនយោបាយរបស់រាជរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីកម្មវិធីអាទិភាពទី៥ និងទី៦ នោះគឺ “ការពង្រាយមន្ត្រី ជំនាញបច្ចេកទេសកសិកម្ម”។

ដើម្បីពង្រាយមន្ត្រីកសិកម្ម​ ក្រសួងមុខងារសាធារណៈ ដោយទទួលបានភារកិច្ចពីរាជរដ្ឋាភិបាល រៀបចំដឹកនាំជ្រើសរើស តាមរយៈការប្រឡងប្រជែង អនុលោមនិយាម នីតិវិធីថ្មីស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងបរិបទនេះ ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា “ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានមោទនភាព ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់។ […] ក្នុងខេត្តព្រះវិហារផ្ទាល់ មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើសត្រូវបានបែងចែកទៅគ្រប់ ៥១ឃុំ ក្នុងនោះស្រុករវៀង បានពង្រាយមន្ត្រីគ្រប់ ១២ឃុំ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមដោយបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ដែលបានរួមចំណែកអភិវឌ្ឍដំណាំកៅស៊ូក្នុងសហគមន៍របស់អ៊ំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលថែទាំសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅមូលដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×