Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវ

ខេត្តកណ្តាល​ និងខេត្តតាកែវ​ ៖ ព្រឹកថ្ងៃពុធ​ ទី២៩​ ខែមករា​ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ ដំណើរចុះទៅពិនិត្យកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ ជាដំណើរឆ្មក់ចុះ ដោយមិនមានការជូនដំណឹងអ្វីនោះឡើយ ហើយមានការអមដោយរដ្ឋមន្ត្រីតែពីររូបប៉ុណ្ណោះ គឺរដ្ឋមន្ត្រីធនធានទឹកនិងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឆ្លៀតឱកាសចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា ។ ការអន្តរាគមន៍​ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់​, រាជរដ្ឋាភិបាល​ គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង​ ហើយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល​ មកបំពេញបន្ថែមក្នុងទន្លេបាទី​ ដើម្បីអាចនឹងធានាដល់ការប្រើប្រាស់នារដូវប្រាំងខាងមុខផងដែរ។

ព្រមជាមួយនេះ​ ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ​ ធានាការស្រោចស្រពពេញមួយឆ្នាំ​ ដែលមានការចងក្រងជាសហគមន៍​ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម។ ជាលទ្ធផល​ ពួកគាត់អាចបង្កបង្កើនផលបីដងក្នុងមួយឆ្នាំ​ ដោយមិនមានការខ្វះខាតទឹក​ ទូទាំង​ ២,៥០០ហិកតា ហើយបាននឹងពង្រីកបន្ថែមចំនួន​ជាង​ ៥០០ហិកតា ទៀត​ ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត​ ១ពាន់ហិកតា បន្ថែមផងដែរ។

ព្រមជាមួយគ្នានេះ​ ក៏បានឈាងចូលពិនិត្យផងដែរ​ នៅការដ្ឋានកសាង​ និងស្តាប្រឡាយលេខ​ ៩៦ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រើន​ ដែលមានទំហំទទឹង ៨០ម៉ែត្រ ដោយនឹងតភ្ជាប់ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណន ក្នុងគម្រោងនៃការពង្វាងទឹកជំនន់ពីរាជធានីភ្នំពេញ​ និងពហុបំណងនៃការស្តុកទឹកសម្រាប់បម្រើដល់ការស្រោចស្រពផង​ និងផ្លូវទឹកផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×