Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា ១គ្រឿង ឈ្មោះ HMCS OTTAWA – FFH 341 ចូលចតនៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ

ព្រះសីហនុ​៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកកាណាដា ចំនួន០១គ្រឿង ឈ្មោះ HMCS ottawa ដឹកនាំដោយវរនាវីទោ Adriano Lozer មេបញ្ជាការនាវា កងទ័ពជើងទឹកកាណាដា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-កាណាដា)។

-លក្ខណៈបច្ចេកទេសរបស់ HMCS ottawa
+ទម្ងន់ផ្ទុក ៥១០០ តោន
+បណ្ដោយ ១៣៤,៧ ម៉ែត្រ
+ទទឹង ១៦,៥ ម៉ែត្រ
+ជម្រៅទឹក ៧,៥ ម៉ែត្រ
+ល្បឿនខ្ពស់ ៣០ knots
+មានឧទ្ធម្ភាគចក្រ CH-148
-មេបញ្ជាការនាវា វរនាវីទោ Adriano Lozer

មន្ត្រីកងទព័ជើងទឹកកម្ពុជាដដែលឲ្យដឹងបន្ថែមថា ក្នុងពេលទស្សនកិច្ចនៅកម្ពុជា មេបញ្ជាការនាវានឹងមានជំនួបការងារជាមួយសមភាគីកម្ពុជា ព្រមទាំងមានកម្មវិធីប្រកួតកីឡាបាល់ទាត់ បាល់ទះជាមិត្តភាព ។ ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត និងគ្រូពេទ្យលើនាវាក៍នឹងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិជ្ជសាស្ត្រសុខាភិបាលមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកផងដែរ។

នាវានេះដឹកនាំដោយមេបញ្ជាការ លោក Adriano Lozer មាននាវិកចំនួន ២៥៥ នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×