Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយឲ្យរៀង! ឡានក្រុងមួយចំនួន បើកបរវ៉ា​ជែង​ឈ្លើយៗ​ណាស់ នៅលើកំណាត់ផ្លូវជាតិលេខ១ ឥឡូវជួបរបស់ពិតហើយ

ជាការពិតណាស់ កន្លងៗមក តែងតែបានឃើញអ្នកលេងបណ្តាញសង្គម បានបង្ហោះរិះគន់ ពីទង្វើបើកបរដ៏សាហាវៗ ពីសំណាក់ឡានក្រុងដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ១ (ភ្នំពេញ-បាវិត) ជាពិសេសគឺឡានក្រុងក្រុមវៀតណាមតែម្តង ដែលបើកបរវ៉ាជែងមិនស្គាល់គន្លងសិទ្ធិអាទិភាពរបស់ខ្លួននោះទេ ដែលធ្វើឲ្យអ្នកដំណើរស្រៀវយ៉ាងខ្លាំង ព្រោះតែខ្លាចឡានក្រុងទាំងនោះបង្កគ្រោះថ្នាក់។

តែដោយឡែក ថ្មីៗនេះ ឡានក្រុងវៀតណាម១គ្រឿង ត្រូវបានមហាជនផ្ទុះការសាទរយ៉ាងខ្លាំង ក្រោយពីបានឃើញឡានដឹកហ្គាស១គ្រឿង បានប្រដៅយ៉ាងចាស់ដៃ ដោយបើកគៀរឲ្យរងការខូចខាតយ៉ាងដំណំ ព្រោះតែស្អប់ពីទង្វើបើកបរ (រុល) ខណៈស្ថានភាពកំពុងកកស្ទះ ដោយមិនស្គាល់គន្លងសោះឡើយ។

តាមរយៈវីដេអូជាក់ស្តែង បានបង្ហាញឡានក្រុង១គ្រឿងដែលមានស្លាកយីហោ «ដាន ដាន» បានបើកវ៉ាដោយព្យាយាមប្រជ្រៀតរុលទៅមុខទាំងបំពានគន្លង ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈដែលសូម្បីម្ចាស់រថយន្តបើកពីក្រោយ ក៏បានប្រាប់ឲ្យដឹងថា ឡានក្រុងនេះ បានបើកវ៉ាគេឯងសាហាវៗណាស់។ តែអ្វីដែលមិននឹកស្មានដល់ និងគួរឲ្យសាទរជាខ្លាំងនោះ គឺខណៈពេលកំពុងព្យាយាមរុលប្រជៀតទាំងបំពានកន្លែងសិទ្ធិអ្នកដទៃ ក៏ស្រាប់តែឡានដឹកហ្គាស១គ្រឿង ពុំព្រមជៀស ហើយក៏បានបើកកៀរ រហូតជ្រុះធ្លាក់កាងក្រោយតែម្តង។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការសាទរឡើងព្រោងព្រាតថា «ឱ្យស្រឡះចឹងទៅពេញចិត្ត ឡានដឹកហ្គាស ធ្វើត្រូវហើយ, ឡានក្រុងក្រុមហ៊ុនដានដាន នេះបើកឈ្លើយណាស់, ល្អណាស់! ថ្ងៃក្រោយឲ្យវារាងពួកអាឡានក្រុងហ្នឹង,…»៕

×