Sunday, February 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ០៩នាក់ ដែលធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូ ត្រូវនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ ជនសង្ស័យ០៩នាក់ ជាមុខសញ្ញាក្មេងទំនើង និងជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់។

ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលបាលជំនាញ និងកម្លាំងធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ក្នុងនោះជនសង្ស័យឈ្មោះវ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ទៀបភ្លឺចូលថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា។

លុះរំលងអធ្រាតុវេលាម៉ោង០០និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់ទៀតដែលជាបក្ខពួក អង្គុយផឹកទឹកកាធុមជាមួយជនដៃដល់ នៅចំនុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ពិតជាបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)ពិតប្រាកដមែន ចំណែកបក្ខពួកសេសសល់ដែលបានកំពុងរត់គេចខ្លួនកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។ ចំពោះជនសង្ស័យ០៨នាក់ផ្សេងទៀតមិនបានចូលរួមប្លន់ទេ តែក្រោយពិនិត្យទឹកនោមរកឃើញថា ពួកគេមានសារធាតុញៀន។

បច្ចុប្បន្នក្រោយសួនាំ ជនសង្ស័យទាំង០៩នាក់ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×