កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣:២៨នាទី កម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើឃាត់ខ្លួនក្មេងទំនើង ចំនួន០២ក្រុម មានគ្នាចំនួន១០នាក់(ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា) ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ដោយ(ក្រុមទី០១)មានគ្នាចំនួន០៥នាក់ ៖ទី១-ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករសំណង់,ទី២-ឈ្មោះ ចក់ ណារ៉ាត់ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករសំណង់,ទី៣-ឈ្មោះ ផេង សុឃៀង ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករសំណង់,ទី៤-ឈ្មោះ យ៉ន កុសល់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ រិទ្ធ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបរ។
ចំណែក(ក្រុមទី០២)មានគ្នាចំនួន០៥នាក់ដូចគ្នា៖ទី១-ឈ្មោះ យន វិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី២-ឈ្មោះ សឿន ផាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ,ទី៣-ឈ្មោះ ស៊ុយ សៅដេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ,ទី៤-ឈ្មោះ ប៉ឹង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះ ចាន់បូរ សេងហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ។ចាប់យកវត្ថុតាងរួមមាន ៖ម៉ូតូ សរុបចំនួន០៥គ្រឿង
បច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុម រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធដោយ៖សុទ្ធលី