នេះពិតជារឿងដ៏ហួសចិត្តណាស់ ដែលស្រ្តីម្នាក់ធ្វើការនៅតុលាការ ជាកន្លែងយល់ដឹងពីច្បាប់ តែបែរជាបំពានច្បាប់ ឬអាចនិយាយបានថាជាប្រភេទមនុស្សខ្វះសិលធម៌រស់នៅក្នុងសង្គម ដោយយកសម្រាមមកចោលនៅមុខផ្ទះគេហើយ ថែមទាំងបង្កជាជម្លោះឈានដល់ការប្រើហឹង្សា ទៅកាន់អ្នកជិតខាងទៀត ខណៈស្ថិតក្នុងឯកសណ្ឋានជាមន្រ្តីរាជការ ឈរថតសម្ញែងប្ញកទាំងកណ្តាលថ្នល់ដ៏មិនថ្លែថ្នូរ។
តាមរយៈវីដេអូ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម បានបង្ហាញស្រ្តីជាអ្នកធ្វើការដ្ឋរូបនោះ បញ្ចេញហឹង្សាជាមួយអ្នកជិតខាង ដោយគប់សម្រាមដាក់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរសម្តែងការហួសចិត្តយ៉ាងខ្លាំង។ ហើយទាក់ទងរឿងឈានដល់ការប្រើហឹង្សាដាក់គ្នានេះ ក៏បានលឺគ្រួសារអ្នកជិតខាង បាននិយាយថា ស្រ្តីធ្វើការនៅតុលាការរូបនោះ យកសម្រាមពីផ្ទះរបស់ខ្លួននៅជួរខាងក្នុង មកដាក់នៅមុខផ្ទះរបស់ពួកគាត់ទាំងពេលថ្ងៃ ដោយគ្មានគិតធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់គេនោះទេ។
គ្រួសារអ្នកជិតខាងក៏បានឲ្យដឹងទៀតថា ជាធម្មតា ពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់គ្នា ត្រូវបានអនុញ្ញាតឲ្យយកសម្រាម មកទុកដាក់នៅទីនេះ (មុខផ្ទះរបស់ពួកគាត់) នៅពេលយប់ ព្រោះដល់ពេលយប់ បានឡានសម្រាមមកប្រមូល។ ប៉ុន្តែ ខុសអីតែស្រ្តីធ្វើការនៅខាងច្បាប់រូបនេះ បែរជាបំពានច្បាប់ ដោយយកសម្រាមមកដាក់មុខផ្ទះគេរកស៊ី គ្មានស្គាល់ច្បាប់ទម្លាប់រស់នៅ ហើយបញ្ចេញចរឹកដ៏ឈ្លើយបែបនេះទៀត។
ទោះជាយ៉ាងណា ទាក់ទងនឹងករណីនេះ អ្នកបង្ហោះវីដេអូ ពុំបានបញ្ជាក់ពីទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់ ខ័ណ្ឌណានោះទេ។ តែសង្ឃឹមថា អាជ្ញាធរក្នុងមូលដ្ឋាននោះ នឹងបានឃើញនូវវីដេអូពីសកម្មភាពនេះ ចុះមកអប់រំស្រ្តីអ្នកធ្វើការខាងផ្នែកច្បាប់នេះ ឲ្យរស់នៅស្គាល់ច្បាប់ទម្លាប់ផង កុំអាងខ្លួនមានការងារធ្វើនៅតុលាការ តែបំពានច្បាប់ ចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ៕
![](https://cen.com.kh/wp-content/uploads/2025/02/08800703dffc5a4bee57bc5010a2fd4a.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fc83dc14f53f5557e506a3673f8848c7.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b1282d626275638b7435ee94ef59e7db.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bfb67aead04242d59b2fc3f9ac6a26d9.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/94e18cc3f308c48270bb16626a616ed5.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/748c3034246ff84c884176c428829d9d.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/421f895677e8de141df8bc593ead88f2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c1be8588391f2f1fd127ffc5d2416aed.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/be12c5c2a13dd0b074b4a58061044726.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/890e5a5976824a43621323999ecdcff7.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/613b6a417406ec3990e7a97264aef8d3.jpg)