ខេត្តកំពង់ធំ៖ នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំដូចខាងក្រោម៖
- ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់លើកកម្រិតផ្លូវជនបទពីផ្លូវល្បាយដីស ទៅជាផ្លូវក្រាលល្បាយក្រួសក្រហម ១ខ្សែ ប្រវែង ៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តបតាមការស្នើសុំរបស់សហគមន៍ស្វាយចន្ទីសំបូររុងរឿង នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ។
- ទីតាំងទី២៖ អញ្ជើញពិនិត្យស្ថានភាពស្ពានបេឡេត៍ ១កន្លែង ហៅស្ពានអូរមៀន មានបណ្ដោយប្រវែង ៥១ម៉ែត្រ ទទឹងប្រវែង ៥,៣ម៉ែត្រ កសាងក្នុងឆ្នាំ២០០៥ ដែលទទួលរងការខូចខាត និងបានបិទការធ្វើចរាចរណ៍យានយន្ដដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល ស្ថិតនៅភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ។ បន្ទាប់ពីបានពិនិត្យស្ថានភាពស្ពាន និងទំហំនៃការខូចខាតរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរឡើងវិញ ព្រមទាំងណែនាំមន្ត្រីឱ្យសិក្សារៀបចំផែនការឆ្នាំ២០២៦ ដើម្បីស្ថាបនាជាស្ពានបេតុង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវវាង ប្រវែង ៤គីឡូម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងអំឡុងពេលនៃការជួសជុលស្ពាន។
- ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ៣១គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិជាំផ្កា ឃុំឈើទាល ទៅដល់ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្ដាន់ ដែលផ្លូវនេះរងគ្រោះដោយទឹកភ្លៀងលិចរៀងរាល់ឆ្នាំ តបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដើម្បីលើកកម្រិតផ្លូវអាចប្រើប្រាស់បាននារដូវវស្សា។
- ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ២ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិបាក់ស្រី ទៅភូមិបារៀង ឃុំគោល ស្រុកប្រាសាទសំបូរ ផ្លូវនេះ រងគ្រោះដោយទឹកលិចរៀងរាល់ឆ្នាំ។ ខ្សែផ្លូវនេះនឹងត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទដាក់ក្នុងផែនការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងគម្រោងសាងសង់ឡើងវិញបន្ទាន់ផ្លូវជនបទ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
- ទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពស្ពានឈើចាស់ខូចទ្រុឌទ្រោមខ្លាំង ១កន្លែង ហៅស្ពានអូរតាឆុង មានបណ្ដោយប្រវែង ៤០ ម៉ែត្រ ទទឹងប្រហែល ២ម៉ែត្រ តភ្ជាប់ពីភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាប្រភេទស្ពានឈើ ដែលស្ពាននេះមានសភាពចាស់ទ្រុទទ្រោមខ្លាំង ។ ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួងសាងសង់ជាស្ពានបេឡេត៍ ដែលមានទទឹងប្រវែង ៤,២ម៉ែត្រ ឱ្យបានជាស្ថាពរមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីជាកាដូរជូនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។
- ទីតាំងទី៦៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពាននេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ គិតត្រឹមដើមខែកុម្ភៈនេះ សម្រេចលទ្ធផលបាន ២០,៧១% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនៃការពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅតាមទីតាំងនីមួយៗ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានជាបន្ដបន្ទាប់នៅក្នុងមូលដ្ឋានរបស់គាត់ ព្រមទាំងបានសម្ដែងនូវការដឹងគុណ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដឹកនាំដោយប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/97367b5a14a69eb772758caab08589f4-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fe21d62162f1ef5febf094651dc6efce-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a4089dc2efa8e80c55f2830d06e6ad52-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b57ef71dd8c1065afecd41ebce9e84c1-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/614d44d2ff2796d927fc3f1ac67ed076-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5b1cbd6cc637794c1760112baee017f4-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/910c13e4068e4b5e358e408e4abf7095-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a734ea90d93436699f292ecdbb6b7a27-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/94d5fa67f2ffb29442b9129f84591404-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a88970e256e3b01c2cea89f1914c247b-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9dae0678be34a38a1a4af45bd336857a-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8fa885ffdd0fde8dc3a1b066b54e7705-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4452906804e413213586eeef2985d92a-1024x575.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5cd931e88d19b850402b88b0dc63c145-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c17df33dc05606e9f01825cd912fff4d-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/73ec67417b32be83c91f780ac2066c37-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f9f71a62d52ba005a50b1ae60c3ff340-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a9cc0e31e8fa4a92f9b3a383d1f8569a-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b98797577784ba92d940994b41df2ae2-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3e6b7bba175f0506366dde5726f38e1e-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/453ebdd1b1161555c09db27a0466dd44-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f346cca54ef7856f788252e9017d0e7d-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/575fefeccc72877a05dc124c0932bab0-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e0503bade74eb2a670b7baf1a5b817e1-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4aa742526919ef46a980be4b6c704070-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/31f74af48a25ff858a80f6cf08911cb2-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f211a5d831811ba5e65ef02aa452a86b-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b2de896a3b36e3c8852d1eb0b5251bb6-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/341ca445ff4a445c539cf9ecd2507572-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a8d73b73eb4b342669095d149a3461b3-1024x681.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/058de1ae6946099aa27a5ae701789e5f-1024x681.jpg)