រាជធានីភ្នំពេញ ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា កាលរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើដំណើរតាមទូកទេសចរណ៍ ទស្សនាតាមដងទន្លេសាប ទន្លេមេគង្គ និងបានអញ្ជើញទៅកាន់សហគមន៍តម្បាញ ហូល ផាមួង ក្រមាសូត្រ និងកន្សែង ដែលស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញពិនិត្យមើលការចិញ្ចឹមដង្កូវនាង ការផលិតសូត្របម្រើឱ្យវិស័យតម្បាញ ហូល ផាមួង កន្សែង និងអញ្ជើញពិនិត្យមើលដំណាំកសិផលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
ក្នុងឱកាសនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក៏បានអញ្ជើញពិនិត្យមើលការចិញ្ចឹមដង្កូវនាង ការផលិតសូត្របំរើរអោយវិស័យតម្បាញ ហូល ផាមួង និងកន្សែងផងដែរ ។
គួរបញ្ជាក់ថា ហូល ផាមួងក្រមា និងកន្សែងសូត្រ គឺជាស្នាដៃ ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្តិ៍តំណែលតកូន តចៅជាច្រើនជំនាន់មកហើយ ពីព្រោះសិប្បកម្មតម្បាញ និងមានអត្ថប្រយោជន៍សម្រាប់ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។
នៅតាមផ្លូវក្នុងភូមិដែលធ្វើដំណើរតាមរឺម៉ូតូ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាចៃដន្យបានឃើញប្រជាពលរដ្ឋកំពុងប្រមូលផលខ្ញី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួយដកប្រមូលផល និងជួយទិញខ្ញីមួយចំនួនផងដែរ នៅតាមដងផ្លូវធ្វើដំណើរត្រូវបានប្រជាពលរដ្ឋស្វាគមន៍ដោយក្តីសប្បាយរីករីយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី