Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ ដោយ​មាន​រៀប​វារៈ​ចំនួន​១២​ត្រូវ​ពិភាក្សា​

​ខេត្ត​ស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៤​រោច ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិប​តីប​តី​​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។

​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​​លោក ពេ​ជ សា​វ៉ាន់ អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន​វិបុល អភិ​បាល​ខេត្ត អស់លោក​ជា​អភិបាលរង​ខេត្ត អស់លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​នាយករង​រដ្ឋបាល លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​សាលាខេត្ត ។

​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា​ ៖ បៀ​ប​វារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន​១២​ចំណុច ៖

១.​ការអនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០។

២.​ការអនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត។

៣.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ​ខែកញ្ញា របស់ គ​កសក ខេត្ត។

៤.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​។

៥.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ​២០១៨ របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​។

៦.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការ​បែងចែក​តួនាទី​ភារកិច្ច របៀបរបប​ធ្វើ​ការងារ​ជូន​គណៈ​អភិបាលខេត្ត​។

៧.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​។

៨.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល​ខេត្ត​។

៩.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​រៀបចំ​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត​ស្វាយរៀង​។

១០.​ការអនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្ដីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ច​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​ខេត្ត​។

១១.​ការបោះ​ឆ្នោត​លើ​ការតែងតាំង​ជូន​មន្ត្រីរាជការ​សាលាខេត្ត​។

១២.​សេចក្ដី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨) ៕ ដោយ ៖ ​វ៉ៃកូ​

×