ប្រទេសឡាវ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈបណ្តាញសង្គមថា ” ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោកច័ន្ទ ជុនបុត្រ ជាមួយលោកសេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរស័ព្ទដែលសេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយមួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំមិនដែលចាត់ទុកសេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគំរាមសេង សារីតាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិនសេង សារីមានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។
សម្លេងបែកធ្លាយនេះ វាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។
បើទោះសេង សារី និយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារី ហៅ
ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារីនៅបាងកក។ ខ្ញុំផ្តល់ឲ្យសេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឲ្យសេង សារីនូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែរយៈពេល១២ខែស្មើ១២ម៉ឺនដុល្លារ នេះមិនទាន់គិតពីថវិកាដែលសេង សារីស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូន ដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេកូននៅអូស្ត្រាលី ចុះហត្ថលេខាដាក់ថា
ធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។
បទសម្ភាសរបស់កូន គឺវាយទម្លាក់តម្លៃខ្លួនឯងទេ។
ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបាន តែកុំភូតខ្លួនឯងនិងកុំភូតឯកសារសម្ងាត់ ដែលមានក្នុងដៃពុក”៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/d21d5907e4945a2c9abc4326e259b491-700x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8903144e457bde20088c4ca30aa2ea91.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c12bc52c37f38689480600449ae409b6.jpg)