រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ណុប ចាន់លក្ខិណា, លោកស្រី រាជ្យ ច័ន្ទថេង និង លោកស្រី ប៉ឹង កល្យាណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការស្នេីសុំមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់អចលនវត្ថុបន្ត ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/44f639935d320a8c59758844759985fb-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d6c80b1fca7908c627aeffb6ac42cef5-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5f6efe16660efff8b5dad1c1d6f1cb93-1024x774.jpg)