ភ្នំពេញ ៖ សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត និងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដមឃួងស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួនថា ខ្លួនបានរស់រានមានជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។
ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញបានបន្តទៀតថា៖ សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់ និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែ ពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដទៃ ដោយកន្លងមក បានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទណ្ឌិតសម រង្ស៊ី តែម្នាក់គត់។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា ៖ ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូន ដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបប ប៉ុល ពតនិងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនោះ។ យើងត្រូវរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះរបបប្រល័យពូជសាសន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/056964b7c094dad882fa49a6d979cb00-1024x677.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/139c75357224a2e72e89c7d3d61586f5-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2e62139521681ac3f785dbc206294bcc-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/86ff345b4cfecd43c1554c2ad7f4baf2-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b7750d28f7b01bb4b4e9059e44d83f26-1024x696.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8975934acbd9ec5644adeaafde66c75d-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2ebf63731d036fe0625e9ed8b4287e2a-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d4cf487d50ce158517bc48079e30fdda-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/94327b0385c7eeeedb5666cba586ae37-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/1ba102e9dc4345b2b7ab3dc36aae3574-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d7f563ffcf089a0c1cd03b1effad12d4-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a0641173f175bb7ebf273d4ee755007a-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a790cf04bc8bd342a9541e0bf4b44879-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5d27272963c490d51188b97b12274478-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/38f86e3a2b5c8f2f740a8c32a302b686-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ada4d79d813fb3a2116a784eb5ac49c5-1024x682.jpg)