សាធារណរដ្ឋហ្វីលីពីន ៖ រសៀលថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន៖
១) អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/c8cd11863d480a06392641ef317d3505-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4f13ad3bf9c96ed06db120f7dd13128b-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/96fde81550dcfd588887d5d96fcad3f6-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/180afd53f33282f8a1d9803143b23b4c-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fc1eaa0fe8ce2d29752058cc0f7a12fa-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6587841a807428957465e4ceb04f67a1-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8e87f903504fee9ce9e596d97c15be38-1024x712.jpg)