Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ធ្លាប់ណែនាំផង អប់រំផង ចុងក្រោយដុ.តជញ្ជ្រាំង ប៊ិះឆា.បឆេះដល់ផ្ទះពលរដ្ឋ

នេះជារឿងមួយដ៏ហួសចិត្ត និងក៏គួរឲ្យស្អប់ ដែលបុរស២នាក់ ដែលត្រូវបានដឹងថាធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ តែមិនស្តាប់ ដោយនៅតែផ្គើនដុតជញ្ជ្រាំង បណ្តាលឲ្យឆេះរាលដាលយ៉ាងសាហាវ ធ្វើឲ្យអ្នកភូមិភ័យស្លន់ស្លោ នាំគ្នាពន្លត់ភ្លើងទាំងត្រដាបត្រដួស ព្រោះតែម្នាក់ៗបារម្ភខ្លាច ភ្លើងរីករាលដាលឆាបឆេះដល់ផ្ទះសម្បែង។

នេះបើតាមប្រភពព័ត៌មានពី «រដ្ឋបាលស្រុកអង្គស្នួល» បានជម្រាបជូនថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនបុរស២នាក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី បន្ទាប់បុរសដ៏ទំនើងទាំងពីរនេះបានធ្វើសកម្មភាពដុតស្មៅ និងជញ្រ្ជាំង ២ករណីផ្សេងគ្នា នៅចំណុចភូមិព្រៃពពេល ឃុំក្រាំងម្កាក់ និងភូមិអណ្តូង ឃុំបែកចាន ដែលឆាប់ឆេះរាលដាលស្ទើរតែបង្ករឲ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលស្រុកអង្គស្នួល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់សកម្មភាពដុតសំរាម ស្មៅ ជញ្រ្ជាំង ព្រោះអាចបង្ករហានិភ័យ និងបណ្តាលឲ្យប៉ះពាល់បរិស្ថានផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញអាជ្ញាធរចាត់វិធានការ លើបុរសទំនើង២នាក់នេះរួច មហាជនបានសម្តែងការសាទរយ៉ាងខ្លាំង និងក៏បានស្នើសមត្ថកិច្ចចាត់វិធានការអោយធ្ងន់បន្តិច (អាចជាប់គុក១ខែ ឬ១ឆ្នាំ) ព្រោះនេះមិនមែនត្រឹមតែជាទង្វើធ្វើឲ្យខូចបរិស្ថានប៉ុណ្ណោះទេ គឺថែមទាំងបង្កហានិភ័យឆេះផ្ទះសម្បែង ដែលមិនមែនជារឿងកម្សាន្តលេងសើចនោះទេ។

ទាក់ទងនឹងបុរសទំនើង (ណែនាំ អប់រំមិនស្តាប់) ទាំងពីរនេះផងដែរ ពលរដ្ឋអ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានបញ្ចេញឲ្យដឹងថា «ខ្ញុំស្គាល់ពួកគាត់ ធ្លាប់នៅហ្នឹង២ឆ្នាំដែរ មេប៉ុស្តិ៍ឃើញមុខស្គាល់ម៉ង ធ្លាប់ប្តឹងរឿងចាក់បាស់រំខាន នៅព្រៃពពេល ខ្ញុំសូមសសើរ សមត្ថកិច្ចឃុំក្រាំងម្កាក់ ខលភ្លាមមកភ្លាមម៉ង»៕