ការណែនាំទាញយកពិន្ទុតាមពីរមធ្យោបាយ និងឱកាសទទួលបានរង្វាន់លើកទឹកចិត្ដសម្រាប់សមាជិកទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ទីក្រុងឌូបៃ អារ៉ាប់រួម/ភ្នំពេញ ប្រទេសកម្ពុជា៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ – Emirates Skywards ដែលជាកម្មវិធី Loyalty ផ្តល់ជារង្វាន់ពី Emirates ព្រមទាំង flydubai និង ALL ដែលជាកម្មវិធី Loyalty និងកម្មវិធីកក់សំបុត្ររបស់ Accor បានបង្កើនភាពជាដៃគូកាន់តែស្អិតរមួត ដោយផ្តល់ជូនសមាជិករបស់ខ្លួននូវអត្ថប្រយោជន៍ និងឱកាសបន្ថែមដើម្បីបង្កើនរង្វាន់របស់ពួកគេតាមរយៈប្រតិបត្ដិការដ៏ងាយស្រួល។ ការផ្តល់ជូនចុងក្រោយនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរទៅ និងមកពីប្រទេសកម្ពុជា ដែលជាសមាជិករបស់ Emirates Skywards និង ALL ដោយក្រុមហ៊ុន Accor មានសណ្ឋាគារនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ តាមរយៈកិច្ចសហការដ៏ប្រសើរនេះ សមាជិក Emirates Skywards និងជាសមាជិករបស់ ALL ផងដែរនោះ ឥឡូវនេះអាចបំប្លែង Skywards Miles របស់ពួកគេទៅជា ALL Reward Points ជាការទទួលបាននូវបទពិសោធន៍អស្ចារ្យនៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Accor ដែលមានសណ្ឋាគារជាង ៥៦០០ នៅទូទាំងសាខា Accor ជាង ៤៥ និងអត្ថប្រយោជន៍ Limitless Experiences ចំនួន ៥០០០ ផងដែរ។ សម្រាប់រាល់រង្វាន់ទាំង ៤០០០ របស់កម្មវិធី Skywards Miles សមាជិកនឹងទទួលបាន ១០០០ ALL Reward Points ដែលអាចត្រូវបានប្តូរយកជា ការស្នាក់នៅ បទពិសោធន៍ទទួលទានអាហារពិសេស ឬ Limitless Experiences ផ្តាច់មុខដែលមាននៅលើគេហទំព័រ ALL.com។ នៅក្នុងកិច្ចសហការដ៏គួរឱ្យរំភើបនេះ ភាពជាដៃគូណែនាំប្រតិបត្ដិការទាញយករង្វាន់ពីររបៀបរវាងកម្មវិធី loyalty ទាំងពីរនេះ។ មុខងារនេះផ្តល់ជូនយ៉ាងពិសេសដល់សមាជិកក្នុងការបង្កើនរង្វាន់របស់ពួកគេ និងរីករាយជាមួយបទពិសោធន៍ជីវិត ក៏ដូចជាការធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានជាមួយយីហោរទាំងពីរ។ សមាជិករបស់ ALL ក៏អាចបំប្លែងពិន្ទុ ALL Reward Points របស់ពួកគេទៅជា Skywards Miles ដោយ ៤០០០ ពិន្ទុរបស់ ALL Reward Points ស្មើនឹង ២០០០ ពិន្ទុរបស់ Skywards Miles។ Skywards Miles អាចត្រូវបានប្តូរយកសម្រាប់រង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះនៅលើ Emirates និងក្រុមហ៊ុនអាកាសចរណ៍ដៃគូ ប្ដូរទៅជាប្រភេទកៅអីថ្នាក់ខ្ពស់ជាង ប័ណ្ណកាដូ ការស្នាក់នៅសណ្ឋាគារ បដិសណ្ឋារកិច្ចនៅឯព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត និងប្រាក់មិនអាចទិញបទពិសោធន៍បានទេ។ លោកបណ្ឌិត Nejib Ben Khedher អនុប្រធានជាន់ខ្ពស់ផ្នែក Emirates Skywards បានថ្លែងថា៖ «នៅក្នុងកម្មវិធី Emirates Skywards យើងកំពុងស្វែងរកវិធីថ្មីៗជាប្រចាំដើម្បីជួយសមាជិករបស់យើងបង្កើនតម្លៃអតិបរមានៃរាល់រង្វាន់ Skywards Mile ដែលរកបាន និងប្រតិបត្ដិការដោយងាយស្រួល។ ភាពជាដៃគូដែលបានពង្រឹងរបស់យើងជាមួយ កម្មវិធី loyalty របស់ ALL – Accor នឹងផ្តល់ជូនយ៉ាងពិតប្រាកដ។ ឥឡូវនេះសមាជិក Emirates Skywards អាចបំប្លែង Skywards Miles ទៅជាពិន្ទុរង្វាន់ ALL បាន ហើយទទួលបានការស្នាក់នៅសណ្ឋាគារពិសេសនៅសាខាសណ្ឋាគាររបស់ Accor ជាង ៤៥ ទូទាំងពិភពលោកហើយរីករាយជាមួយបទពិសោធន៍គ្មានដែនកំណត់ និងជាច្រើនទៀត»។ សមាជិក loyalty ទាំងអស់ក៏អាចបំប្លែងពិន្ទុរង្វាន់ ALL Reward Points ទៅជា Skywards Miles និងរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ Emirates Skywards ដ៏មានឈ្មោះល្បីល្បាញរួមបញ្ចូលទាំងរង្វាន់ជើងហោះហើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Emirates។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើង និងធ្វើការរួមគ្នាដើម្បីផ្តល់ជូនសមាជិករបស់យើងនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតនៅលើអាកាស និងនៅលើដី»។ លោក Mehdi Hemici ប្រធានផ្នែក loyalty និងពាណិជ្ជកម្មអេឡិចត្រូនិក ប្រចាំក្រុមហ៊ុន Accor បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយ Emirates Skywards ជាកម្មវិធីដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តពង្រឹងកម្មវិធីរបស់យើងជាមួយនឹងដៃគូឈានមុខគេក្នុងឧស្សាហកម្ម។ សមាជិករបស់យើងនឹងទទួលបានពិន្ទុ និងដោះដូររង្វាន់យ៉ាងងាយរបស់ពួកគេដែលនេះជាឱកាសដ៏គួរឱ្យរំភើបនៅក្នុងទិសដៅថ្មីដែល Emirates ដំណើរការ។ ទាំង Emirates Skywards និង ALL បានធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែមានតម្លៃ និងមានគោលដៅក្នុងការសម្របសម្រួលការធ្វើដំណើររបស់សមាជិកប្រកបដោយផាសុកភាព។ ភាពជាដៃគូនេះនឹងធ្វើឲ្យអ្នកធ្វើដំណើរដែលជាសមាជិកកាន់តែទទួលបានបទពិសោធក្នុងកម្រិតកាន់តែប្រសើរ»។ ពីគោលដៅល្បីៗ ដូចជាទីក្រុង ឌូបៃ ប៉ារីស និងម៉ាល់ឌីវ រហូតដល់គោលដៅពេញនិយមដូចជា ក្រុងរីយ៉ាដ និង កោះបាលី ឥឡូវនេះសមាជិកអាចរួមបញ្ចូលគ្នានូវការស្នាក់នៅសណ្ឋាគារពិសេសជាមួយនឹងការធ្វើដំណើរតាមយន្តហោះលំដាប់ពិភពលោក ដោយធានាបាននូវការធ្វើដំណើរដែលមិនអាចបំភ្លេចបានគ្រប់ពេលវេលា។ ជាមួយនឹងសម្ព័ន្ធភាពនេះ ALL និង Emirates Skywards កំពុងផ្តល់ជូនសមាជិកនូវភាពងាយស្រួល តម្លៃសមរម្យ និងរង្វាន់ផ្តាច់មុខដែលមិនអាចប្រៀបផ្ទឹមបាន។ ក្រុមហ៊ុន Emirates បានបន្តសេវាកម្មធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំមុន។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសមរម្យលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរជាច្រើនតាមរយៈប្រទេសសិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹកសន្ធាប់លើបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បីឆ្ពោះទៅកាន់គោលដៅពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។ នៅក្នុងប្រទេសកម្ពុជា សណ្ឋាគារ Accor នៅភ្នំពេញ រួមមាន សណ្ឋាគារ Tribe, Raffles Hotel Le Royal, Novotel Phnom Penh BKK1 និង Sofitel Phnom Penh Phokeethra។ នៅខេត្តសៀមរាបសណ្ឋាគារ Accor មាន Raffles Grand Hotel D’Angkor, Ibis Styles Siem Reap និង Sofitel Angkor Phokeethra Golf & Spa Resort។ នៅក្រុងព្រះសីហនុ Accor មានសណ្ឋាគារ Novotel Sihanoukville Holiday Resort។ ដើម្បីស្វែងយល់បន្ថែម និងក្លាយជាសមាជិក សូមចុច ទីនេះ។ អានបន្ថែម ទំនាក់ទំនងសាធារណៈរបស់ Emirates pr@emirates.com អំពីកម្មវិធី Emirates Skywards Emirates Skywards មានសមាជិកជាង ៣៤ លាននាក់នៅទូទាំងពិភពលោក។ កម្មវិធីភក្ដីភាពផ្តល់ជូននូវសមាជិកភាពចំនួនបួនកម្រិត៖ ខៀវ ប្រាក់ មាស និងប្លាទីន ដោយកម្រិតនីមួយៗទទួលបានសិទ្ធិផ្តាច់មុខ។ សមាជិកអាចទទួលបាន Skywards Miles ជាមួយដៃគូជាច្រើនចាប់ពីក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងការជួលរថយន្ត រហូតដល់ម៉ាកយីហោហិរញ្ញវត្ថុ និងការកម្សាន្តប្លែកៗ។ Skywards Miles អាចត្រូវបានប្រើប្រាស់សម្រាប់រង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះជាមួយ Emirates ក្រុមហ៊ុនអាកាសចរណ៍ដៃគូ ការប្ដូរប្រភេទកៅអីថ្នាក់ខ្ពស់ជាង ការស្នាក់នៅសណ្ឋាគារ កាតកាដូ សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត និងលុយមិនអាចទិញបទពិសោធន៍បានទេ។ អំពី EMIRATES កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារប្លែកៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។ អំពី ALL ALL គឺជាភ្លេតហ្វមកក់សំបុត្រ និងកម្មវិធី loyalty ដែលរួមបញ្ចូលនូវការផ្ដល់ជូនពិសេសពី Accor ក្នុងអំឡុងពេលធ្វើដំណើរ និងលើសពីការស្នាក់នៅសណ្ឋាគារ។ តាមរយៈគេហទំព័រ និងកម្មវិធី ALL.com អតិថិជនអាចចូលទៅកាន់ជម្រើសនៃការស្នាក់នៅដែលមិនអាចប្រៀបផ្ទឹមបានពីសាខា Accor ជាង ៤៥ នៅក្នុងប្រទេសចំនួន ១១០ ដែលតែងតែមានតម្លៃល្អបំផុត។ កម្មវិធី ALL-loyalty ផ្តល់ឱ្យសមាជិកនូវលទ្ធភាពទទួលបានរង្វាន់ សេវាកម្ម និងបទពិសោធន៍ជាច្រើន រួមជាមួយនឹងដៃគូល្បីៗជាង ១០០ បន្ថែមទៀត។ ALL គាំទ្រសមាជិករបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយអនុញ្ញាតឱ្យពួកគេរស់នៅតាមចំណង់ចំណូលចិត្ដជាមួយនឹងព្រឹត្តិការណ៍ជាង ៥០០០ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ រួមមាន សកម្មភាពក្នុងតំបន់ ថ្នាក់មេចុងភៅ ការប្រកួតកីឡាសំខាន់ៗ និងការប្រគំតន្ត្រីលំដាប់កំពូល។ ALL គឺជាកម្មវិធី loyalty ដែលអ្នកដំណើរពេញចិត្ត។ |
![](https://cen.com.kh/wp-content/uploads/2025/02/c09cedd8ed7ff4f1e78b7546751ecd1b-1024x724.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/1fbe7cebe4b99387252e2964d99e7f19.jpeg)
![](https://cen.com.kh/wp-content/uploads/2025/02/9a27beca09b1de98410950738105a29b-1024x975.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/64a251bde3f803762a238906e2cf5aee.jpg)