ភ្នំពេញ: អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៨ និងជាលើកទី៧ក្នុងតំបន់អាស៊ាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីននាពេលនេះ គឺជាការបន្តបេសកកម្មការទូតដ៏សកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងផ្នែកការទូត និងសេដ្ឋកិច្ចដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេស គឺការលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។រក្សាសិទ្ធដោយ៖សុទ្ធលី