ភ្នំពេញ-ចែករំលែកក្តីស្រលាញ់ជាមួយនឹងពង្រីកការអានសៀវភៅរបស់កុមារតូចៗ Starbucks Cambodia បានធ្វើកម្មវិធីប្រមូលថវិការពីការលក់ដបទឹកសប្បុរសម៌របស់ Starbucks +Let’s Red ! និងការចនាដបទឹកទាំងនោះចេញពីគំនូរក្នុងសៀវភៅដែលផលិតដោយកម្មវិធី “តោះអាន!” របស់អង្គការមូលនិធិអាស៊ីនៅក្នុងយុទ្ធនាការ “Give Good” សម្រាប់ផលិតសៀវភៅបន្ថែម នាឱកាសបុណ្យ ណូអែលខាងមុខនេះ។
លោក ប៉ោ លឹម អ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia បានថ្លែងថា សម្រាប់រដូវកាលនេះ យើងខ្ញុំចង់ជម្រុញឲ្យអតិថិជនរបស់យើងបានចូលរួមធ្វើអំពើល្អ មិនថាតិចតួចយ៉ាងណាក្តី។យើងខ្ញុំមានកិត្តិយសដែលបានចាប់ដៃគូជាមួយអង្គការមូលនិធិអាស៊ី នៅក្នុងយុទ្ធនាការ “Give Good” ដើម្បីធ្វើឲ្យសហគមន៍យើងកាន់តែប្រសើរឡើង។ លោកបន្ថែមទៀតថា បើទោះបីជាអតិថិជនរកមើលជាវដបទឹកជាអំណោយក្តី ឬក៏ចំណាយតិចតួចក្តីតាមរយៈទង្វើនេះ គឺអតិថិជនបានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍ផងដែរ”។
អង្គការមូនិធិអាស៊ីបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងអភិបាលកិច្ច ការផ្តល់សិទ្ធអំណាចទៅកាន់ស្ត្រី ការបង្កើតឱកាសនៅសេដ្ឋកិច្ច ការធ្វើការលើបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការបង្កើតឱកាសអប់រំ និងកិច្ចការអប់រំនៅកាន់សាលា និងសកលវិទ្យាល័យ។ ជាពិសេសគិតមកដល់ពេលនេះ អង្គការមូនិធិអាស៊ី បានបោះពុម្ភសៀវភៅទូទៅនឹងចែកចាយក្នុងប្រទេសកម្ពុជា បានជាងមួយលានច្បាប់។ ចំណែកសៀវភៅ “ តោះអាន ! ” ដែលបកប្រែជាភាសាជាតិបានចំនួន១០ក្បាល និងសៀវភៅនិពន្ធថ្មីបាន ១២ក្បាល និងនៅសល់៨ក្បាលទៀតកំពុងតែរៀបចំ។
លោកស្រី Meloney Lindberg អ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិអាស៊ី បានឲ្យកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅហាងកាហ្វេ Stabucks ថា ការផ្តល់អំណោយជាថវិកាសម្រាប់ពង្រីកការអានសៀវភៅរបស់ហាងកាហ្វេ Starbcks គឺជាកម្មវិធីមនុស្សធម៌មួយដែលជាយុទ្ធនាការចែករំលែកក្តីស្រលាញ់។ លោកស្រីបន្ថែមថា “ តោះអាន! ” ជាកម្មវិធីថ្នាក់តំបន់ដែលប្រមូលផ្តុំអ្នកមានសមត្ថិភាពក្នុងតំបន់ ដើម្បីបង្កើតជាសៀវភៅរឿងនិទានក្នុងគោលបំណងជម្រុញឲ្យកុមារស្រលាញ់ការអាន“ តាមរយៈការសហការ ជាមួយនឹង Starbucks Cambodia លោកស្រីសង្ឃឹមថា និងអាចពង្រីកការផលិត និងចែកចាយសៀវភៅរឿងជាភាសាជាតិទៅកាន់សហគមន៍ដែលខ្វះខាត៕ ដោយ-ក្រុមហ៊ុន