កងទ័ពអាមេរិកបានមានប្រព័ន្ធ radar 3D របស់អ៊ុយក្រែនយកមកស្រាវជ្រាវ ទោះបីរុស្ស៊ីបានប្រឹងប្រែងទប់ស្កាត់ក៏ដោយ។
ស្ថាប័នគ្រប់គ្រងកិច្ចសន្យាការពារជាតិរបស់អាមេរិកទើបទទួលបានប្រព័ន្ធ 3D 36D6M1-1ចល័ត ពីក្រុមហ៊ុនការពារជាតិមួយរបស់អ៊ុយក្រែន។
ប្រព័ន្ធនេះត្រូវបានអ៊ុយក្រែនអភិវឌ្ឍន៍ដើម្បីប្រើប្រាស់សម្រាប់កិច្ចការពារដែនអាកាសនិងការពារកាំជ្រួចទំនើប។មុខងារសំខាន់របស់radar នេះគឺរកឃើញបណ្ដាគោលដៅហោះហើរទាបក្នុងលក្ខខណ្ឌរងការរំខានដោយចេតនា ឯអចេតនាក្ដី ដោយរលកធាតុអាកាស។
ប្រព័ន្ធradarនេះក៏កំពុងត្រូវបានប្រើប្រាស់សម្រាប់ប្រព័ន្ធកាំជ្រួចការពារដែនអាកាសS-300 របស់រុស្ស៊ី ហើយកំពុងត្រូវបាន ប្រើប្រាស់ក្នុងកងកម្លាំងការពារដែនអាកាសប្រទេសជាច្រើនដូចជា រុស្ស៊ី ចិននិងអ៊ីរ៉ង់។
តាមមជ្ឈដ្ឋានអ្នកជំនាញការកងទ័ពអាមេរិកនឹងស្រាវជ្រាវប្រព័ន្ធradarទិញពីអ៊ុយក្រែនសម្រាប់សកម្មភាពវាយលុកពីដែនអាកាសដោយកាំជ្រួចរបស់អាមេរិក៕
លីសា