Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើ​វិធាន​ញុះញង់ នគរបាល​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ចំនួន​១១​នាក់​

​ខេត្ត​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​កំពង់សៀម និង​ព្រៃឈរ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (​វិធាន​ញុះញង់​)២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​-​ព្រៃឈរ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​១១​នាក់ រួមមាន ១.​ឈ្មោះ មាន ពិសី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។ ២.​ឈ្មោះ ស្រេង សុ​ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​ ។ ៣.​ឈ្មោះ ចែម លី ហៅ បេ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។ ៤.​ឈ្មោះ ឡេង សុ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ៥.​ឈ្មោះ ណុន សំអាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ៦.​ឈ្មោះ សោម វិរៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​៣ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។ ៧.​ឈ្មោះ ឆេង ពៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។ ៨.​ឈ្មោះ ថេន សុ​ភក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។ ៩.​ឈ្មោះ ចេ​ន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ១០.​ឈ្មោះ សុ​ត សាវិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។ ១១-​ឈ្មោះ យន់ សុខ​ឃាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ណាំ​កិន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​សមត្ថកិច្ច​រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន ចំនួន ៦​កញ្ចប់ (​ធំ​២​កញ្ចប់ តូច​៤​កញ្ចប់​) ជញ្ជីង​អេឡិចត្រូនិច ១​គ្រឿង ឧបករណ៍​វេច​ខ្ចប់​មួយចំនួន លុយ​៣០០.០០០​រៀល​និង​លុយ​ដូល្លារ​១០០​ដុល្លារ ទូរស័ព្ទ​ចំនួន​១១​គ្រឿង ម៉ូតូ​ចំនួន ៨​គ្រឿង (​ម៉ាក​ភុល​ហ្សា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ម៉ាក​អេច​សេន​ធឺ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ម៉ាក​ស៊ី​រួស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ម៉ាកហ្វាយ​ដឺ ពណ៌​ក្រហម​ខ្មៅ គ្មាន​ស្លាក​លេខ ម៉ាក​ហ្សូ​ម​ម័​រ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១GI១៦៣៩ ម៉ាក​វេវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ម៉ា​កលេត ពណ៌​ស គ្មាន​ស្លាក​លេខ ម៉ាក​Dream១២៥ ឆ្នាំ​២០១៨ ស្លាក​លេខ​កំពង់ចាម ១S ៦៤៦៥​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់ នឹង​វត្ថុតាង​ខាងលើ​យក​មក ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

×