ឆ្នាំជូត៖ រាសីរាសីល្អ។ ជាថ្ងៃដ៏រវល់មួយ ប៉ុន្តែនឹងទទួលបានផលតបស្នង។ ថ្ងៃនេះបើកដំណើរការរកស៊ី វិនិយោគ នឹងអំណោយផលល្អ។ មនោសញ្ចេតនា គប្បីរក្សាទំនាក់ទំនងផ្សេងៗឲ្យបានល្អ វានឹងនាំផលសម្រាប់អ្នកនៅថ្ងៃក្រោយ ។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំ រកា៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការប្រឹងប្រែងរបស់ខ្លួនអ្នកធ្វើឲ្យការងារសព្វសារពើជួបប្រទះនូវភាពងាយស្រួល អ្នកជូបនូវព័ត៌មានល្អដែលដៃគូរកស៊ីនាំឲ្យ ហើយក៏ជាថ្ងៃមានចំណូលបន្ថែមផងដែរ។ មនោសញ្ចេតនា ជាវេលាគប្បីបើកផ្លូវទំនាក់ទំនងឲ្យទូលំទូលាយ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារជួបឧបសគ្គច្រើន។ ពុំត្រូវមានមហិច្ឆិតាលោភលន់ មិនត្រូវចំណាយប្រាក់ក្រៅការគ្រោងទុក។ មនោសញ្ចេតនា ពុំគប្បីចាប់បង្ខំឲ្យដៃគូធ្វើតាមគំនិតរបស់ខ្លួន។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ទឹកដោះគោ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ថ្ងៃនេះផ្លូវចិត្តរបស់អ្នកច្របូកច្របល់ធ្វើឲ្យឥទ្ធិដល់ការងារ គប្បីតាំងស្មារតីឲ្យល្អ កុំធ្វេសប្រហែស ទោះយ៉ាងណានឹងមានមិត្តភក្តិជួយជ្រោមជ្រែង។ ទំនាក់ទំនងល្អណាស់។ ទិសល្អទិសនិរតី ប្រយ័ត្នទិសជើង។ ពណ៌ទឹកដោះគោ។ អ្នកយកអាសាមមែ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ អ្នកនឹងរងសម្ពាធច្រើន ប្រសិនចង់ដោះដៃបានអ្នកត្រូវរក្សាបានភាពនឹងនរ។ ការចំណាយត្រូវមានផែនការជាក់លាក់ ពុំត្រូវខ្ជះខ្ជាយ។ មនោសញ្ចេតនា ទំនាក់ទំនងផ្សេងៗដែលអ្នកបានគិតនៅទ្រឹងមួយកន្លែង។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ អ្នកនឹងរងសម្ពាធច្រើន ប្រសិនចង់ដោះដៃបានអ្នកត្រូវរក្សាបានភាពនឹងនរ។ ការចំណាយត្រូវមានផែនការជាក់លាក់ ពុំត្រូវខ្ជះខ្ជាយ។ មនោសញ្ចេតនា ទំនាក់ទំនងផ្សេងៗដែលអ្នកបានគិតនៅទ្រឹងមួយកន្លែង។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ អ្នកនឹងមានជំនួយយ៉ាងសកម្មរបស់ដៃគូ ធ្វើឲ្យសម្រេចបានការងារសព្វបែបយ៉ាង ។ ចំណូលថ្ងៃនេះមានការកើនឡើង ក៏ជាថ្ងៃវិនិយោគទុនរកស៊ី។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងរីកចម្រើនអ្នកត្រូវតែម្ចាស់ការ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំ ចរ៕
ឆ្នាំមមែ៖ រាសីឡើងខ្ពស់។ រាល់ការងារប្រព្រឹត្តទៅយ៉ាងរលូន និងមានផលល្អ ចំណូលមានការកើនឡើង។ មនោសញ្ចេតនា ជាឱកាសដែលអ្នកមានមិត្តភក្តិថ្មី។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីធ្លាក់ចុះ។ ថ្ងៃនេះអ្នកអាចមានការប៉ះទង្គិច ជាមួយអ្នកដទៃ ធ្វើឲ្យឥទ្ធិពលដល់ការងារ។ ពុំមែនជាពេលដែលត្រូវដាក់ទុនរកស៊ី ហើយក៏មិនត្រូវប្រឹងប្រែងហួសពេកទេ។ ត្រូវប្រយ័ត្នកុំឲ្យការងារឥទ្ធិពលដល់មនោ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសខាងត្បូង ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំរកា ៖ រាសីធ្លាក់ចុះ ។ ជាថ្ងៃមួយនឿយហត់ ធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ចំណូលពុំស្ថិរភាពហើយក៏ពុំគប្បីដាក់ទុនរកស៊ីក្នុងការទំនាក់ទំនងចាំបាច់ត្រូវមានភាពខន្តីអធ្យាស្រ័យ ។ មនោសសញ្ចេតនាកុំមើលដៃគូក្នុងផ្លូវអាក្រក់ ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ។ គប្បីព្យាយាមក្នុងការបំពេញភារកិច្ចត្រូវប្រុងប្រយ័ត្នចំពោះទំនាក់ទំនងពាក់ព័ន្ធនឹងលុយកាក់ គប្បីចែករំលែកជាមួយដៃគូ ដើម្បីទទួលបានជំនួយបន្ថែម។ ទិសល្អទិសឦសាន ប្រយ័ត្នទិសអគ្នេយ៍។ ពណ៌គាប់ប្រសើរ ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល។
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ត្រូវត្រៀមបំរុងផ្លូវចិត្តចំពោះហេតុការណ៍ដែលអ្នកនឹងត្រូវប្រឈម និងមានខ្ទង់ចំណាយក្រៅគំរោង មនោសញ្ចេតនាពុំគប្បីរុញច្រានដៃគូឲ្យផុតពីដែនកំណត់ទ្រាំទ្រ។ ទិសល្អខាងលិច ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំរកា៕