តាកែវ ៖ ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ ហើយកំពុងតែជូបបញ្ហាជីវភាព ដែលមានទីលំនៅក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវប្រមាណ៦០គ្រួសារ ត្រូវបានសម្ដេចកិត្តិព្រិឬ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានបញ្ជាឲ្យមន្ត្រីសាខាកាកបាទក្រហមនាំយកអំណោយមកចែកជូនបងប្អូនជនរងគ្រោះដល់លំនៅដ្ឋានក្នុងឃុំបូរីជលសារផ្ទាល់តែម្ដង។
នៅក្នុងឱកាស់អញ្ជើញចូលរួមនៅក្នុងពិធីចែកអំណោយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តយសសាខាកាកបាទក្រហមខេត្តតាកែវបានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺជាពិសេសចំពោះបងប្អូនដែលរងគ្រោះដោយទឹកជំនន់ ដោយសម្ដេចកិត្តិព្រិទ្ធិបណ្ឌិតបានបញ្ជាឲ្យសាខាកាកបាទក្រហមខេត្តនាំយកអំណោយមកចែកជូនបងប្អូនឲ្យបានទាន់ពេលវេលាដើម្បីជួយសម្រាលនូវទុកលំបាករបស់បងប្អូនបានមួយរយៈដែរ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែមានក្ដីបារម្ភ ហើយជានិច្ចកាល សម្ដេចទាំង២ លោកតែងតែចាត់មន្ត្រីឲ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជាករណីបងប្អូនជួបនូវគ្រោះទឹកជំនន់ថ្ងៃនេះជាដើម គឺសម្ដេចកិត្តិព្រិទ្ធបណ្ឌិតបានបញ្ជាឲ្យមន្ត្រីកាកបាទក្រហមចុះយកអំណោយមកចែកបងប្អូនឲ្យបានទាន់ពេលវេលាហើយមិនត្រូវមានការរើសអើងជាតិសាសន៏ ឬនិន្នាការនយោបាយអ្វីទាំងអស់ និយាយជារួមប្រជាពលរដ្ឋដែលជួបការលំបាកគឺត្រូវតែចុះទៅជួយឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ក៏បានបញ្ជាឲ្យអាជ្ញាធរស្រុកបូរីជលសារ បន្តតាមដាននិងយកចឹត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្កាទុកជាមុន ហើយបើមានការទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងកម្រឹតមួយខ្លាំងគឺត្រូវធ្វើការជម្លៀសពួកគាត់ទៅកាន់ទីទូសសុវត្ថិភាពឲ្យបានតាន់ពេលវេលា៕ តាកែវ