មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបារាំងប្រកាសថា ក្រុងប៉ារីសត្រៀមជាស្រេចក្នុងការទម្លាក់គ្រាប់បែកនៅSyria ប្រសិនបើកងទ័ពរដ្ឋាភិបាលប្រទេសនេះប្រើប្រាស់អាវុធគីមីដើម្បីវាយលុកដណ្ដើមយកខេត្ដIdlib ពីកងទ័ពបះបោរ។នេះជាសម្ដីរបស់មេបញ្ជាការកងទ័ពបារាំងFrancois Lecointre បានថ្លែងព្រមានទុកជាមុន។
ប្រធានាធិបតីDonald Trump ក៏បានព្រមានលោកAssad ថាលោកBashar al-Assad មិនត្រូវវាយលុកដោយផ្សងព្រេងនៅខេត្តIdlib ។រុស្ស៊ី អ៊ីរ៉ង់នឹងបំពានកំហុសឆ្គងមនុស្សធម៌ប្រសិនបើធ្វើអន្តរាគមន៍ លើហានិភ័យដែលអាចកើតឡើងនេះ។ មនុស្សរាប់ម៉ឺននាក់អាចត្រូវសម្លាប់។អាមេរិកមិនទុករឿងនេះឱ្យកើតឡើងទេ! ។
មុននោះបារាំង អាមេរិកនិងអង់គ្លេសធ្លាប់បានវាយលុកពីដែនអាកាសនៅខែមេសាកន្លងមកដោយបានបាញ់កាំជ្រួច ជង១០០គ្រាប់ទៅលើគោលដៅរបស់Syria ។ទង្វើនេះគឺជាការឆ្លើយតបចំពោះករណីវាយលុកមួយដែលមានប្រើប្រាស់ ឧស្ម័នពុលនាទីក្រុងDouma ចម្ងាយពីរដ្ឋធានីDamascusរបស់Syria ប្រមាណ១០គីឡូម៉ែត្រ ពេលនោះបារាំងបានបាញ់បង្ហោះ កាំជ្រួចមានកម្មវិធីនាំផ្លូវពីនាវាពិឃាតនិងកាំជ្រួច៩គ្រាប់ទៀតត្រូវបានបាញ់ចេញពីយន្ដហោះប្រយុទ្ធRafale ៕
លីសា