រាជធានីភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ ។
លទ្ធផលបេក្ខជនសរុបតាមនិទ្ទេស នាសម័យប្រឡង ២០ សីហា ២០១៨៖ បេក្ខជន និទ្ទេស A ២៩០ នាក់ បេក្ខជន និទ្ទេស B ១ ៥៣២ នាក់ បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់ បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ និងបេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់។
បេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនូន ៧៥ ០៥៩ នាក់ ត្រូវជា៦៦,២១% ច្រើនជាងឆ្នាំ២០១៧ ដែលមានតែ៦៣,៨៤%។
បេក្ខជនចំនូន១៧នាក់ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិដោយបានប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ។
ការធ្លាក់ចុះនៃកម្រិតសិស្សទទួលបាននិទ្ទេស A នេះ ដោយសារកែវិញ្ញាសាមានការរឹតត្បិតជាងឆ្នាំកន្លងទៅ។ ជាមួយការបង្ហាញលទ្ធផលនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញសិស្ស៤រូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេផងដែរ។ ក្នុងចំណោមសិស្សខ្លាំងទាំង៤រូបនេះ មានសិស្សជានារី ៣នាក់។ សិស្សខ្លាំងទាំង៤នេះរួមមាន៖ ១. សិស្សឈ្មោះ ប៉េង គឹមហេង មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៧ ទទួលបានពិន្ទុ ១០០ , ២. សិស្សឈ្មោះ តែ ស៊ូចេង មកពីវិទ្យាល័យអន្តរជាតិសិង្ហបុរី ទទួលបានពិន្ទុ ៩៩,៩៩៩ , ៣. សិស្សឈ្មោះ ទឹម សុនិសា មកពីវិទ្យាល័យសន្ធរម៉ុក ទទួលបានពិន្ទុ ៩៩.៩៩៩ និងទី៤. សិស្សឈ្មោះ ទីវ ឧស្សាហ៍ មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៨ ទទួលបានពិន្ទុ ៩៩,៩៩៧។
បញ្ជាក់៖ ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់។
ចូលរួមអបអរសាទរបេក្ខជនប្រឡងជាប់ដោយ tag ឈ្មោះ និងវាយពាក្យ Congrats ឬ Congratulations នោះអ្នកនឹងឃើញអ្វីកើតឡើង?
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកណ្ដាល ត្រូវប្រកាសលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ។
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់វិន័យបេក្ខជននៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨៖
ដោយ៖បញ្ញាស័ក្តិ