នៅពេលជួបគ្រោះថ្នាក់ យន្ដហោះនេះមានផ្ទុកមនុស្ស២២នាក់ ហើយពេលនេះ២នាក់កំពុងបាត់ខ្លួន។
តាម Reuters បានដកស្រង់សម្តីរដ្ឋមន្ត្រីព័ត៌មាននៅថ្ងៃទី៩ខែកញ្ញាថា យន្ដហោះធ្លាក់បណ្ដាលោ្យមនុស្ស១៧នាក់ស្លាប់ ហើយ៣នាក់នៅមានជីវិត។ក្នុងចំណោមអ្នកនៅមានជីវិតមានវេជ្ជបណ្ឌិតមា្នក់មកពីអ៊ីតាលីកំពុងធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល។គាត់រងរបួសធ្ងន់ ហើយកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។
យន្ដហោះរងគ្រោះនេះចេញដំណើរពីព្រលានយន្ដហោះអន្តរជាតិJuba រដ្ឋធានីរបស់ Sudan ឆ្ពោះទៅកាន់ទីក្រុងYirol តំបន់ភាគកណ្ដាលនៃប្រទេសនេះ។ យន្ដហោះបានសំយុងក្បាលធ្លាក់ចុះទន្លេមួយ។ សាកសពត្រូវបានគេស្រង់យកមកដាក់នៅច្រាំងទន្លេ ក្នុងនោះមានក្មេង៣នាក់។
សមត្ថកិច្ចSudan ខាងត្បូងកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ប៉ុន្មានឆ្នាំកន្លងមកនៅប្រទេសនេះមានករណីធ្លាក់យន្ដហោះជារឿយៗ៕
សូយន