នៅថ្ងៃទី៩ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់របាយការណ៍របស់កងទ័ពដែលប្រកាសថា មានយន្ដហោះអាមេរិក២គ្រឿងបានទម្លាក់គ្រាប់បែកចំទីប្រជុំជន Deir Ez-Zor នៃខេត្តប្រជុំជនរបស់Syria ហើយយន្តហោះនេះបានប្រើគ្រាប់បែកដែលមានផ្ទុកផូស្វ័រស(Phosphorus) ។
RT បានដកស្រង់សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានចោទប្រកាន់ថា បណ្ដាយន្ដហោះអាមេរិកបាន ប្រើប្រាស់គ្រាប់បែកមានផ្ទុកផូស្វ័រស(Phosphorus) នៅSyria។
ផូស្វ័រស(WP)គឺជាសារធាតុគីមីដែលមានសមត្ថភាពបង្កអគ្គិភ័យ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យយោធា ដើម្បីផលិតគ្រាប់បែកភ្លើង គ្រាប់បែកផ្សែង។ល។វាត្រូវបានចាត់ទុកជាប្រភេទអាវុធគីមី ហើយក៏ជាសារធាតុហាមឃាត់មួយដែរ។
បច្ចុប្បន្ននេះអាមេរិកក៏ដូចជាសមត្ថកិច្ច Syria នៅពុំទាន់មានសេចក្ដីប្រកាសណាមួយពីបញ្ហានេះទេ៕
លីសា