សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនAlibaba, Jack Ma បើតាម NYTimes.នឹងត្រូវលាលែងនៅថ្ងៃទី១០ខែកញ្ញានេះ បំណងទុកពេលវេលាធ្វើការងារសប្បុរសធម៌ ហើយប្រមូលផ្ដុំទៅលើវិស័យអប់រំ។
លោកJack Ma អាយុ៥៤ឆ្នាំ និយាយថា ការដែលលោកចូលនិវត្តន៍ វាពុំមែនជាការបញ្ចប់នោះទេ ប៉ុន្ដែវាគឺជាការ«ចាប់ផ្តើមនៃយុគសម័យថ្មី» ។ លោកនៅតែជាសមាជិកក្រុមប្រឹក្សាភិបាលAlibaba
ហើយបន្តជាទីប្រឹក្សាដល់គណៈកម្មការដឹកនាំរបស់ក្រុមហ៊ុន។
លោកJack Ma បង្កើតAlibabaនៅឆ្នាំ១៩៩៩ ហើយកសាងក្រុមហ៊ុននេះឱ្យទៅជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកនិងទូទាត់ Online ដែលមានឥទ្ធិពលបំផុតលើពិភពលោក ធ្វើឱ្យប្រែប្រួលរបៀបទិញលក់ទំនិញនិងទូទាត់អ្វីៗគ្រប់យ៉ាងចំពោះពលរដ្ឋចិន។ លោកគឺជាអ្នកមានបំផុតនៅប្រទេសចិន ជាមួយទ្រព្យសម្បតិ្តតម្លៃ៤០.០០០លានដុល្លារ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយ Bloomberg Jack Ma បង្ហាញបំណងប្រាថ្នាបង្កើតមូលនិធិសប្បុរសធម៌មួយប្រមូលផ្តុំទៅលើវិស័យអប់រុំ ដូចគ្នានឹងមហាសេដ្ឋី Bill Gate៕
លីសា